រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ចុះផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋពីរបៀបបង្ការ ការពារជំងឺគ្រុនឈាម

សូមបងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាជំងឺគ្រុនឈាម ខណៈដែលរដូវវស្សានេះ។ ដើម្បីបង្ការជំងឺគ្រុនឈាម មន្ត្រីនៃមន្ទីរសុខាភិបាលខេត្តកណ្ដាល បានចុះផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋពីរបៀបបង្ការ ការពារជំងឺគ្រុនឈាម ព្រមទាំងអនុវត្តវិធានការដាក់ថ្នាំអាបេត និងចុះបាញ់ថ្នាំសម្លាប់មូសខ្លាដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បើមានការសង្ស័យ សូមទៅជួបក្រុមគ្រូពេទ្យជំនាញ ដើម្បីធ្វើការពិនិត្យ និងព្យាបាលឱ្យទាន់ពេលវេលា សូមកុំបន្តព្យាបាលនៅផ្ទះឱ្យសោះ ព្រោះជំងឺគ្រុនឈាម ប្រសិនបើយើងបណ្ដែតបណ្ដោយ នោះធ្វើឱ្យយើងអាចប្រឈមឬឈានដល់ការបាត់បង់ជីវិត។

អត្ថបទទាក់ទង