++++++++++++++++++ខេត្តកណ្ដាល៖ នារសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចាត់ឱ្យលោកជំទាវ ស្រ៊ុន ស្រីនាង ហេរញ្ញិកសាខាកាកបាទក្រហមកម្ពុជាខេត្ត ដឹកនាំប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ទៅជួយឧបត្ថម្ភជូនប្រជាពលរដ្ឋរងគ្រោះ គ្រួសារដែលរងគ្រោះដោយខ្យល់កន្ត្រាក់ ស្ថិតនៅភូមិតាពៅ ឃុំកោះចិន និងអគ្គិភ័យឆេះផ្ទះសម្បែង ស្ថិតនៅភូមិព្រែកតាព្រហ្ម ឃុំកំពុងអុស ស្រុកពញាឮ ខេត្តកណ្តាល ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជាមានមតិសំណេះសំណាលនាឱកាសនោះ លោកជំទាវ ស្រ៊ុន ស្រីនាង ក្នុងនាមឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខា បាននាំមកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹក។ លោកជំទាវបានបញ្ជាក់ថា ទោះបីអំណោយដែលបានឧបត្ថម្ភជូនជនរងគ្រោះនាឱកាសនេះ មានលក្ខណៈតិចតួច និងពុំអាចឆ្លើយតបទៅនឹងទំហំនៃការរងគ្រោះក៏ពិតមែន ប៉ុន្តែការងារបានបញ្ជាក់ពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំសាខាក្នុងការចូលរួមចំណែកជួយដោះស្រាយនូវបញ្ហាប្រឈមចំពោះមុខរបស់បងប្អូនបានមួយកម្រិតផងដែរ និងពុំបានប្រកាន់នូវពូជសាសន៍ សាសនា ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ គឺស្របតាមគោលការណ៍គ្រឹះទាំង៧ របស់ចលនាកាកបាទក្រហមអន្តរជាតិ ។សម្ភារៈអំណោយដែលសាខាបានផ្តល់ជូនក្នុងគ្រួសារនីមួយៗបានទទួលមាន៖ អង្ករ ៥០ គីឡូក្រាម ,មី ១កេស ,កៅស៊ូតង់ ១ផ្ទាំង ,ទឹកត្រី ១យួរ ,ទឹកស៊ីអុីវ ១យួរ ,ទឹកសុទ្ធ ១កេស ,ត្រីខ ១យួរ ,ឃីតសម្ភារប្រើប្រាស់ ១កញ្ចប់ និងសម្ភារៈផ្ទះបាយ ១ឈុត។







