ខេត្តកណ្ដាល៖ រសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការណែនាំ ពីឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានអញ្ជើញដឹកនាំកិច្ចប្រជុំ សម្របសម្រួលគូភាគីមុននឹងឈានដល់ការអនុវត្តតាមសាលដីការបស់តុលាការ ដែលមានទីតាំងនៅភូមិព្រែកតាមេម សង្កាត់ព្រែកស្ដី ក្រុងសំពៅពូន ដោយបានការអញ្ជើញចូលរួមពី ប្រធានអង្គភាពអាជ្ញាសាលាដំបូងខេត្តកណ្ដាល កងកម្លាំង មន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរ និងមន្ត្រីជំនាញជាច្រើនរូបផងដែរ។









