ខេត្តកណ្តាល៖ ឯឧត្តម តូច ចាន់នី រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងឯកឧត្តម ឌឹម ប៉ូរ៉ា អភិបាលរងខេត្តកណ្តាល នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦នេះ បានប្រជុំពិភាក្សា និងពិនិត្យស្ថានភាពការគ្រប់គ្រង មជ្ឈមណ្ឌលថែទាំកុមារកំព្រារដ្ឋ ដែលបានរៀបចំនៅសាលប្រជុំមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពីមន្ត្រីពាក់ព័ន្ធផងដែរ។ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអភិបាលរងខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារទាំអស់ដែល បានអញ្ជើញមកចុះត្រួតពិនិត្យ និងវាយតម្លៃគុណភាពសេវា និងការអនុវត្តមុខងារដែលបានប្រគល់ឱ្យទៅរដ្ឋបាលរាជធានី ខេត្ត លើការគ្រប់គ្រងមណ្ឌលកុមារកំព្រារបស់រដ្ឋ ក្នុងខេត្តកណ្តាល។









