ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរស្រុកល្វាឯម អញ្ជើញចុះពិនិត្យទីតាំងដីបម្រុងទុក សម្រាប់សាងសង់មន្ទីរពេទ្យបង្អែកស្រុកល្វាឯម កងរាជអាវុធហត្ថស្រុក និងអធិការដ្ឋាននគរបាលស្រុក ស្ថិតក្នុងឃុំថ្មគរ និងឃុំទឹកឃ្លាំង ស្រុកល្វាឯម ខេត្តកណ្ដាល។ បន្ទាប់មក ឯកឧត្តមអភិបាលខេត្ត បន្តអញ្ជើញចុះពិនិត្យគម្រោងសាងសង់ផ្លូវភ្ជាប់ពីភូមិព្រែកប្រា រហូតដល់ភូមិពាមស្ដី ប្រវែងប្រមាណ២២គីឡូម៉ែត្រ ស្របតាមបណ្ដោយដងទន្លេតូច ស្ថិតក្នុងឃុំព្រែកឬស្សី ស្រុកល្វាឯម ខេត្តកណ្ដាល។








