ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ដោយទទួលបានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល, លោក អៀច សុវណ្ណវាសនា នាយករងរដ្ឋបាលសាលាខេត្ត រួមជាមួយក្រុមការងារខេត្ត បានទទួលស្វាគមន៍ និងជួបពិភាក្សាការងារជាមួយក្រុមសម្របសម្រួលនាំមុខ នៃខេត្តហៃឡុងជាំង សាធារណរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយ លោក លីវ ស៊ាវក្វាង (Liu Xiaoguang) ប្រធានសមាគមកាសែតកម្ពុជា-ចិន នៅសាលាខេត្តកណ្តាល។ ជំនួបពិភាក្សាការងារនេះ ធ្វើឡើងក្នុងគោលបំណងត្រៀមលក្ខណៈគ្រប់ជ្រុងជ្រោយ ដើម្បីទទួលបដិសណ្ឋារកិច្ចដំណើរទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូជាន់ខ្ពស់ខេត្តហៃឡុងជាំង ដែលនឹងអញ្ជើញមកចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តកណ្តាល នាពេលខាងមុខនេះ ក្នុងស្មារតីពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី។







