ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ដោយមានការណែនាំពីឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្ត បានអញ្ជើញដឹកនាំចុះពិនិត្យទីតាំង និងកិច្ចប្រជុំពិនិត្យ ពិភាក្សា ដើម្បីត្រៀមប្រារព្ធព្រះរាជពិធី ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ខួបលើកទី៣០ ក្រោម ព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នាពេលខាងមុខនេះ ដោយមានការអញ្ជើញចូលរួមពី កងកម្លាំងសន្តិសុខ លោកនាយករងរដ្ឋបាលសាលាខេត្ត មន្ទីរ-អង្គភាពពាក់ព័ន្ធ ព្រមទាំង អាជ្ញាធរក្រុងតាខ្មៅ និងសង្កាត់ពាក់ព័ន្ធផងដែរ។







