រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិនិត្យទីតាំងស្នើសុំ បង្កើតរោងចក្រផលិតផលិតផលពីក្រដាស និងស្កុត របស់ក្រុមហ៊ុន (QING HONG PAPER CO., LTD.)

ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល តំណាង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញចុះពិនិត្យទីតាំងស្នើសុំ បង្កើតរោងចក្រផលិតផលិតផលពីក្រដាស និងស្កុត របស់ក្រុមហ៊ុន (QING HONG PAPER CO., LTD.) ដែលមានទីតាំងស្ថិតនៅភូមិស្រែគោក ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដោយមានការចូលរួមពីអជ្ញាធរ មន្ទីរពាក់ព័ន្ធ និងមន្ត្រីជំនាញផងដែរ។សូមបញ្ជាក់ថា៖ រោងចក្រនេះពេលចាប់ផ្ដើមដំណើរការមានតម្រូវការពលកម្មចំនួន ១២៧នាក់ ក្នុងនោះបរទេសចំនួន ៧នាក់ និងពេលពេញសមត្ថភាពមានតម្រូវការ ចំនួន ១៤៨នាក់ ក្នុងនោះបរទេសចំនួន ៨នាក់។

អត្ថបទទាក់ទង