++++++++++++++++++++++++ខេត្តកណ្ដាល៖ ដោយមើលឃើញពីការលំបាកក្នុងការធ្វើដំណើរមិនថារដូវប្រាំង ឬរដូវវស្សា និងជាតំរូវការចាំបាច់របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន នាព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកណ្ដាល បានរៀបចំពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុងថ្មី ប្រវែង ៧,៧៤០ម៉ែត្រ ទទឹង ៨ម៉ែត្រ និងដាក់លូអមសងខាងផ្លូវ មុខកាត់ ០.៨ ម៉ែត្រ ប្រវែង ២,៩០០ម៉ែត្រ ពីភូមិខ្នោការ សង្កាត់បារុង ក្រុងអរិយក្សត្រ ទៅភូមិស្វាយមាស ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ក្រោមអធិបតីភាព ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងឯកឧត្តម ហៀង ស៊្រុន ប្រធានក្រុមការងារចុះមូលដ្ឋានជួយសង្កាត់បារុង។មានប្រសាសន៍ក្នុងពិធីបើកការដ្ឋានផ្លូវបេតុងនេះដែរ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានមានប្រសាសន៍ថា៖ សង្គ្រាមបានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងសង្គមជាតិរបស់យើងទាំងមូល ព្រមទាំងបានប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយើងទាំងអស់គ្នា ទាំងសង្គ្រាមឈ្លានពានរបស់សៀមមកលើកម្ពុជា និងផលប៉ះពាល់នៃសង្គ្រាមនៅមជ្ឈិមបូព៌ាក្ដី ប៉ុន្តែរាជរដ្ឋាភិបាលបើទោះជាជួបបញ្ហាលំបាកក្នុងការសង្គ្រាមឈ្លានពានរបស់សៀម និងផលប៉ះពាល់ពីសង្គ្រាមនៅមជ្ឈឹមបូព៌ាក្ដី យ៉ាងណាក៏ដោយក៏រាជរដ្ឋាភិបាលនៅតែបង្ហាញនៃការ ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចទាំងទ្វេនៅតែគិតគូរពីការអភិវឌ្ឍជាបន្តបន្ទាប់ បោះទោះជាដៃម្ខាងទប់ទល់ការឈ្លានពានពីសំណាក់សៀម និងម្ខាងទប់ទល់ពីផលប៉ះពាល់នៃសង្គ្រាមនៅមជ្ឈឹមបូព៌ាក្ដី តែការអភិវឌ្ឍន៍នៅក្នុងមូលដ្ឋាននេះ បានរួមចំណែកជំរុញឱ្យសកម្មភាពសេដ្ឋកិច្ច និងសង្គមរបស់យើងមានចលនាជាបន្តទៀត ហើយថ្ងៃនេះប្រសិនបើយើងផ្អាកការដ្ឋានរបស់យើង នោះអាចបងប្អូនអាជីវករលក់ថ្ម លក់ដែក និងមិនមានទីផ្សារ ដែលធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋជាបុគ្គលិក កម្មករ មិនមានការងារធ្វើ និងគ្មានចំណូលសម្រាប់ចិញ្ចឹមជីវិតនោះទេ។ឯកឧត្ដម អភិបាលខេត្តកណ្ដាល បន្តថា៖ តំបន់នេះបន្ទាប់ពីមានផ្លូវនឹងក្លាយទៅជាតំបន់ដែលមានការអភិវឌ្ឍ ដែលធ្វើឱ្យប្រជាពលរដ្ឋនៅទីនេះមានឱកាសច្រើនក្នុងការធ្វើការងារនៅទីនេះ នឹងធ្វើឱ្យសេដ្ឋកិច្ច ព្រមទាំងជីវភាពរបស់បងប្អូនប្រជាពលរដ្ឋនៅតំបន់នេះ មានជីវភាពធូរធារ និងមានសេដ្ឋកិច្ចខ្ពស់ក្នុងឱកាសនោះដែរ ឯកឧត្ដម អភិបាលខេត្តកណ្ដាល បានសំណូមពរបងប្អូនប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវ នៅពេលដែលការដ្ឋានចាប់ផ្ដើមសាងសង់នឹងធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើរ ការរស់នៅប្រចាំថ្ងៃរបស់បងប្អូន ដូច្នេះសូមបងប្អូនមានការយោគយល់អធ្យាស្រ័យ និងសម្របសម្រួលដល់ក្រុមការងារ ដើម្បីឱ្យក្រុមការងារមានភាពងាយស្រួលក្នុងការសាងសង់បានលឿន ទាន់ពេលវេលា ។ ជាមួយគ្នានេះផងដែរ សូមក្រុមហ៊ុនត្រូវខិតខំសាងសង់ផ្លូវប្រកបដោយគុណភាព ដោយអនុវត្តតាមបទដ្ឋានបច្ចេកទេស ឱ្យបានត្រឹមត្រូវ ទាំងគុណភាពបេតុង និងប្រព័ន្ធលូ តាមលក្ខណៈបច្ចេកទេស ដើម្បីធានាឱ្យផ្លូវនេះប្រើប្រាស់បានយូរអង្វែង ហើយឱ្យបានរួចរាល់តាមផែនការដែលបានកំណត់។ ជាមួយគ្នានេះដែឬ សូមបងប្អូនប្រជាពលរដ្ឋ ពេលផ្លូវសាងសង់រួចហើយ សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា បើកបរដោយការយោគយល់អធ្យាស្រ័យ ក្រុងប្រយ័ត្នខ្ពស់ ពិសេសកុំដឹកលើសទម្ងន់ ត្រូវជួយថែរក្សាផ្លូវនេះដើម្បីប្រើប្រាស់បានយូរអង្វែង ។











