រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងលោកជំទាវ ដឹកនាំក្រុមការងារចុះសំណេះសំណាល សួរសុខទុក្ខ កុមារកំព្រា នៅបុរីមិត្តភាព បារាំង ហុងគ្រី

  • 847
  • ដោយ Admin

ព្រឹកថ្ងៃពុធ ៣កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងលោកជំទាវ ព្រមទាំង ឯកឧត្តម នៃ ចារី អភិបាលរងខេត្ត អមដំណើរដោយ លោក លោកស្រីសមាជិក សមាជិកា សាខាកាកបាទក្រហមកម្ពុជាខេត្ត បានបន្តអញ្ជើញទៅសំណេះសំណាល សួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅ ស្ថានភាពអគារស្នាក់នៅរបស់ បុគ្គលិក មន្រ្តីរាជការ កុមារកំព្រា ដែលកំពុងរស់នៅក្នុងបុរីមិត្តភាព បារាំង ហុងគ្រី ស្ថិតនៅឃុំបាគូរ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ស្ថិតក្នុងឱកាសនោះដែរ ឯកឧត្តម និង លោកជំទាវ បាននាំយកថវិកាឧបត្ថម្ភជូនដល់មណ្ឌលចំនួន៤០ម៉ឺនរៀល លោកគ្រូ អ្នកគ្រូដែលស្នាក់នៅ និងបម្រើការងារនៅទីនោះចំនួន៧នាក់ ក្នុងម្នាក់ៗបានឧបត្ថម្ភ ១០ម៉ឺនរៀល និងក្មួយៗសិស្សានុសិស្សកុមារកំព្រាចំនួន១១នាក់ ក្នុងម្នាក់ៗ ឧបត្ថម្ភ ៣ម៉ឺនរៀល ដោយឡែកការចំណាយលើអាហារ ប្រចាំថ្ងៃ របបឧបត្ថម្ភដល់បុគ្គលិក លោកគ្រូ អ្នកគ្រូ និងក្មួយៗកុមារកំព្រា រដ្ឋបាលខេត្តបានបន្តជួយឧបត្ថម្ភ ជារៀងរាល់ខែផងដែរ។

អត្ថបទទាក់ទង