រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ជើញចុះជួបសំណេះ សំ ណាលជាមួយបងប្អូនកម្មករកម្មការិនីបម្រើការងារ នៅក្រុមហ៊ុនកាត់ ដេរសំលៀកបំពាក់ចំនួន២ ស្ថិតនៅផ្លូវជាតិលេខ២១A ក្នុងភូមិព្រែកតាព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ដែលមានកំពុងមានវិវាទការងារ

  • 1.1ពាន់
  • ដោយ Admin

ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ជើញចុះសម្របសម្រួល ដោះស្រាយករណីវិវាទការងារ រវាងបងប្អូនកម្មករ និងក្រុមហ៊ុនកាត់ដេរសំលៀកបំពាក់ DIGNITY KNITTER LIMITED ឌីកនើធី នីតធើរ លីមីតធីត និងក្រុមហ៊ុនកាត់ដេរសំលៀកបំពាក់ ECO BASC FACTORY អ៊ីកូ បេស ហ្វេកធើរី ស្ថិតនៅផ្លូវជាតិលេខ២១A ក្នុងភូមិព្រែកតាព្រីង សង្កាត់សិត្បូង ក្រុងតាខ្មៅ ខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួម ព្រះរាជអាជ្ញារងខេត្ត ចៅក្រម ក្រុមការងារក្រសួងការងារ ស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធនានានៅក្នុងខេត្ត។

មានប្រសាសន៍នាកាលនោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានលើកឡើងថា អាជ្ញាធរខេត្ត និងធ្វើការដោះស្រាយ សម្របសម្រួល ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ ផលប្រយោជន៍របស់បងប្អូនកម្មករជាអទិភាព ហើយឯកឧត្តមក៏ស្នើឱ្យបងប្អូនកម្មករ សូមធ្វើការជ្រើសរើសតំណាងរបស់ខ្លួន ដើម្បីធ្វើការសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការសម្របសម្រួល និងដោះស្រាយតាមនីតិវិធីនៃច្បាប់។

ជាងនេះទៅទៀត ឯកឧត្តមអភិបាលខេត្ត ក៏បានសំណូមពរដល់បងប្អូនកម្មករទាំងអស់ សូមមានការអត់ធ្មត់ និងត្រូវសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការដោះស្រាយ ដើម្បីឈានទៅរកដំណោះស្រាយចប់ជាស្ថាពរក្នុងពេលដ៏ខ្លីខាងមុខនេះ។

បន្ទាប់មកឯកឧត្តមអភិបាលខេត្ត និងក្រុមការងារ អញ្ជើញចុះពិនិត្យសម្ភារៈ នៅក្នុងក្រុមហ៊ុនកាត់ដេរសំលៀកបំពាក់ DIGNITY KNITTER LIMITED ឌីកនើធី នីតធើរ លីមីតធីត និងក្រុមហ៊ុនកាត់ដេរសំលៀកបំពាក់ ECO BASE។

អត្ថបទទាក់ទង