ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងឯកឧត្ដម ហួត ប៊ុនណារី រដ្ឋលេខាធិការក្រសួងកសិកម្ម បានអញ្ជើញជួបសំណេះសំណាល និងចែកស្រូវពូជ ចំនួន ២៥តោន ដល់កសិកររងគ្រោះ ដោយទឹកជំនន់ទឹកភ្លៀង នៅឃុំដើមឬស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
មានប្រសាសន៍នាឱកាសនេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត បានឱ្យដឹងថា ជំនន់ទឹកភ្លៀងខេត្តកណ្ដាល បានធ្វើឱ្យខូចខាតផលដំណាំ ផ្លូវជាតិ ផ្លូវលំជនបទ សាលារៀន ផ្ទះសំបែង និងសំណង់ធារាសាស្រ្ត។ល។
ឯកឧត្តមអភិបាលខេត្ត ក៏បានសំដែងនូវការកោតសរសើរ ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ប្រជាការពារ និងក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តកណ្ដាល បានសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការជួយប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្រខេត្តកណ្ដាល ដោយមិនមានប្រជាពលរដ្ឋណាម្នាក់ រងគ្រោះដោយខ្វះការយកចិត្តទុកដាក់ពីអាជ្ញាធរឡើយ។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តយកចិត្តទុកដាក់ការពារ នៃការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ បន្តទៀត គឺត្រូវសម្អាតអនាម័យ ដោយឧស្សាហ៍លាងដៃនឹងសាប៊ូ ជែល ឬអាល់កុលឱ្យបានញឹកញាប់ និងពាក់ម៉ាសនៅពេលធ្វើដំណើរចេញពីផ្ទះ ព្រមទាំងរក្សាគម្លាតពីគ្នាយ៉ាងតិចអោយបានមួយម៉ែត្រកន្លះឡើងទៅ ដើម្បីការពាររលកទី២ នៃជំងឺកូវីដ-១៩។
ឯកឧត្ដម ហួត ប៊ុនណារី រដ្ឋលេខាធិការក្រសួងកសិកម្ម បានសម្តែងនូវអារម្មណ៍សោកស្តាយ និងចូលរួមចែករំលែកទុក្ខជាមួយបងប្អូនជនរងគ្រោះដោយសារគ្រោះធម្មជាតិនៅទូទាំងប្រទេស និងជាពិសេសបងប្អូននៅទូទាំងខេត្តកណ្ដាល និងបានលើកទឹកចិត្ត ជំរុញឱ្យកសិករយើងត្រូវជំនះគ្រប់ឧបសគ្គ តស៊ូ ព្យាយាមដើម្បីស្តារផលិតកម្មដំណាំស្រូវ និងដំណាំរួមផ្សំឡើងវិញបន្ទាប់ពីទឹកស្រកចុះ។
លោក ប៊ុនទួន ស៊ីមូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានឲ្យដឹងថា ទូរទស្សន៍ទាំងខេត្តកណ្ដាល ផ្ទៃដីស្រូវប៉ះពាល់ដោយជំនន់ទឹកភ្លៀងសរុបចំនួន ៣,៤៧២ ហិកតា ក្នុងស្រុកចំនួន៤ លើឃុំចំនួន២៧។ ក្នុងនោះស្រុកកណ្ដាលស្ទឹង ប៉ះពាល់សរុបចំនួន២,៣២១ ហិកតា ខូចខាត១,០៥៩ហិកតា លើ១៨ឃុំ។
![](https://asset.cambodia.gov.kh/provincial/sites/29/2020/11/photo_2020-11-05_09-28-42-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2020/11/photo_2020-11-05_09-28-42-2-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2020/11/photo_2020-11-05_09-28-43-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2020/11/photo_2020-11-05_09-28-49-2-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2020/11/photo_2020-11-05_09-28-56-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2020/11/photo_2020-11-05_09-28-48-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2020/11/photo_2020-11-05_09-28-44-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2020/11/photo_2020-11-05_09-28-49-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2020/11/photo_2020-11-05_09-28-46-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2020/11/photo_2020-11-05_09-29-39-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2020/11/photo_2020-11-05_09-29-26-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2020/11/photo_2020-11-05_10-41-01-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2020/11/photo_2020-11-05_10-41-02-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2020/11/photo_2020-11-05_10-41-04-2-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2020/11/photo_2020-11-05_10-41-05-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2020/11/photo_2020-11-05_10-41-05-2-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2020/11/photo_2020-11-05_10-41-07-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2020/11/photo_2020-11-05_10-41-08-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2020/11/photo_2020-11-05_09-28-52-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2020/11/photo_2020-11-05_09-28-53-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2020/11/photo_2020-11-05_09-28-51-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2020/11/photo_2020-11-05_09-28-55-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2020/11/photo_2020-11-05_09-29-00-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2020/11/photo_2020-11-05_09-29-21-1024x682.jpg)