ខេត្តកណ្ដាល៖ នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ រដ្ឋបាលខេត្តកណ្ដាល រៀបចំពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី ៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតកងយុទ្ធពលខេមរៈភូមិន្ទ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួម ពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត កងកំលាំងទាំងបី អស់លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីរាជការសាលាខេត្ត ព្រមទាំងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជាច្រើនរូបផងដែរ។
ក្នុងឱកាសនោះដែរ ថ្នាក់ដឹកនាំខេត្ត មន្ត្រីអារាជការ និងកងកម្លាំងប្រដាប់អាវុធទាំងបី បានធ្វើការសង្រួម គោរពវិញ្ញាណក្ខន្ធ ដល់អ្នកស្នេហាជាតិ យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិត ក្នុងបុព្វហេតុ រំដោះជាតិមាតុភូមិ អោយរួចផុតពីរបបអាណានិគមនិយមបារាំង។
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានអានប្រវត្តិសង្ខេប នូវព្រះរាជបេសកកម្ម ដើម្បីជាតិ មាតុភូមិ និងប្រជារាស្រ្តខ្មែរ របស់ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ "ព្រះបរម្យរតនកោដ្ឋ" នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការទាមទារឯករាជ្យពី អាណានិគមនិយមបារាំង។
នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ កងទ័ព និងអគ្គសេនាធិការរបស់បារាំង បានដកចេញពីព្រះរាជាណាចក្រកម្ពុជា។ ឯករាជ្យរបស់ខ្មែរ បានក្លាយទៅជាឯករាជ្យអចិន្ត្រៃយ៍ និងទាំងស្រុង។ ប្រវត្តិរវាងខ្មែរ និងបារាំង ត្រូវបានបញ្ចប់។
ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ វរ្ម័ន បានបំពេញនូវកិច្ចសន្យា របស់ព្រះអង្គចំពោះប្រជារាស្រ្ត។ ហើយប្រជារាស្រ្តខ្មែរបានថ្វាយព្រះឋានៈចំពោះព្រះអង្គថា ជាព្រះបិតាឯករាជ្យជាតិ និងបានលើកព្រះអង្គជា វីរបុរសជាតិ ស្របតាមព្រះមហាកិត្តិយសដ៏ខ្ពង់ខ្ពស់ឧត្តុង្គឧត្តមរបស់ព្រះអង្គ។
ការយាងចូលទីបង្គត របស់ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ "ព្រះបរម្យរតនកោដ្ឋ" នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបានបូជាព្រះកាយពល ព្រះបញ្ញាញាណដ៏ថ្លៃថ្លា ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។ ព្រះមហាករុណាទិគុណរបស់ព្រះអង្គ បានចារិកទុកក្នុង ទំព័រមាស នៃប្រវត្តិសាស្រ្ត និងក្នុងក្រអៅបេះដូងរបស់កូនខ្មែរ ជាកូន ចៅ ចៅទួត ចៅលួត របស់ព្រះអង្គជានិរន្តរ៍តរៀងតទៅ។
![](https://asset.cambodia.gov.kh/provincial/sites/29/2020/11/photo_2020-11-09_10-07-08-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2020/11/photo_2020-11-09_10-07-39-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2020/11/photo_2020-11-09_10-07-14-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2020/11/photo_2020-11-09_10-07-22-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2020/11/photo_2020-11-09_10-07-23-2-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2020/11/photo_2020-11-09_10-07-58-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2020/11/photo_2020-11-09_10-07-23-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2020/11/photo_2020-11-09_10-08-34-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2020/11/photo_2020-11-09_10-08-26-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2020/11/photo_2020-11-09_10-08-34-2-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2020/11/photo_2020-11-09_10-08-36-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2020/11/photo_2020-11-09_10-08-43-2-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2020/11/photo_2020-11-09_10-07-06-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2020/11/photo_2020-11-09_10-07-32-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2020/11/photo_2020-11-09_10-07-33-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2020/11/photo_2020-11-09_10-07-30-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2020/11/photo_2020-11-09_10-07-49-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2020/11/photo_2020-11-09_10-08-07-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2020/11/photo_2020-11-09_10-08-07-2-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2020/11/photo_2020-11-09_10-07-40-2-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2020/11/photo_2020-11-09_10-07-40-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2020/11/photo_2020-11-09_10-08-05-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2020/11/photo_2020-11-09_10-07-39-2-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2020/11/photo_2020-11-09_10-08-51-1024x682.jpg)