រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ដឹកនាំក្រុមការងារជំនាញពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ក្នុងស្រុកកណ្តាលស្ទឹង និងស្រុកអង្គស្នួល

  • 1.6ពាន់
  • ដោយ Admin

ថ្ងៃអាទិត្យ ៩រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំក្រុមការងារជំនាញពាក់ព័ន្ធ អញ្ជើញចុះត្រួតពិនិត្យស្ថានភាពកម្ពស់ជំនន់ទឹកភ្លៀង នៅទំនប់ទ្វារទឹកស្ពាន៧មករា(ស្ពានកំពង់ទួល) ស្ថិតនៅភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកណ្តាលស្ទឹង ខេត្តកណ្តាល។

យោងប្រសាសន៍របស់ លោក ហៀង ម៉េង ប្រធាននាយកដ្ឋានវិស្វកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម ដែលកំពុងប្រចាំការនៅទីតាំងនោះផ្ទាល់ បានឱ្យដឹងថា ស្ថានភាពជំនន់ទឹកភ្លៀងក្នុងឆ្នាំនេះមានកម្រិតខ្ពស់ ក៏ប៉ុន្តែដោយសារកត្តាអំណោយផល នៃកម្រិតកម្ពស់ទឹកទន្លេបាសាក់មានកម្រិតកម្ពស់ទាប ធ្វើឱ្យលំហូរចរន្តរំដោះទឹកចេញពីស្ទឹងព្រែកត្នោតមានលក្ខណៈអំណោយផល។

ក្រោយពីការពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅភូមិសាស្ត្រស្ពាន៧មករា(ស្ពានកំពង់ទួល) រួចមក ឯកឧត្តម បានអញ្ជើញបន្តដឹកនាំក្រុមការងារ ទៅពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងមានការកើនឡើងហូរកាត់ផ្លូវស្ថិតនៅភូមិសាស្រ្ត ភូមិដើមឬស ឃុំដើមឬស នៅព្រំប្រទល់ស្រុកកណ្តាលស្ទឹង ជាប់នឹងស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

នៅវេលារសៀលថ្ងៃខែឆ្នាំដដែល ឯកឧត្តម បានបន្តអញ្ជើញដឹកនាំក្រុមការងារ ទៅពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្រ​ ស្រុកអង្គស្នួល​ ដោយបានចុះដល់ទីតាំងសំខាន់ៗចំនួន២ ដែលជាប្រភពចរន្តទឹកហូរ ក្នុងនោះ៖

ទីតាំងទី១​ :​ ស្ថិតនៅភូមិអង្គស្នួលទី១​ ភូមិអង្គស្នួលទី២​ ភូមិព្រៃទំពូង​ និងភូមិក្លាកូន​ ស្ថិតនៅឃុំពេីក​ ក្រោយការចុះពិនិត្យជាមួយក្រុមការងារជំនាញឃើញថា ស្ថានភាពទឹកបច្ចុប្បន្ន​ កំពុងជន់លិចលេីកំណាត់ផ្លូវក្នុងភូមិប្រវែងជាង៤០០ម៉ែត្រ​លេីប្រវែងផ្លូវសរុប៤០០០ម៉ែត្រ មានប្រជាពលរដ្ឋរស់នៅប្រមាណ២០០គ្រួសារ​ មិនមានប៉ះពាល់ធ្ងន់ធ្ងរដល់លំនៅដ្ឋានប្រជាពលរដ្ឋឡើយ។

ទីតាំងទី២​ :​ នៅចំណុចអូរធំ​ និងចំណុចប្រឡាយសម្តេចតេជោ​ ស្ថិតក្នុងភូមិសាំងដំរី​ ឃុំ​ឆក់ឈេីនៀង​ ជាប្រឡាយយុទ្ធសាស្ត្រ​មានមុខងារសំខាន់ដើម្បីជួយរំដោះចរន្តទឹកហូររំដោះជំនន់ទឹកភ្លៀងពីភូមិសាស្ត្រឃុំទាំង៥ដែលស្ថិតនៅប៉ែកខាងជេីងស្រុកអង្គស្នួល​ ហូរទម្លាក់ឆ្ពោះទៅកាន់បឹងតាមោក​ រាជធានីភ្នំពេញ​។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម បាននាំយកថវិកាឧបត្ថម្ភដល់ក្រុមការងារក្នុងនោះ៖
-ក្រុមការងារកំពុងប្រចាំកានៅចំណុចស្ពាន៧មករា បានឧបត្ថម្ភថវិកាចំនួន២លានរៀល
-រដ្ឋបាលស្រុកកណ្តាលស្ទឹង និងស្រុកអង្គស្នួល ក្នុងមួយស្រុក បានឧបត្ថម្ភថវិកាចំនួន២លានរៀលផងដែរ។

អត្ថបទទាក់ទង