រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្តកណ្តាល ប្រចាំខែកញ្ញា ឆ្នាំ២០២០

  • 980
  • ដោយ Admin

រសៀលថ្ងៃពុធ ៥រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្តកណ្តាល ដោយមានការចូលរួមពី លោកជំទាវ នួន នារតី សមាជិកក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ព្រមទាំងថ្នាក់ដឹកនាំកងកម្លាំងទាំង៣ ថ្នាក់ដឹកនាំមន្ទីរអង្គភាពជំនាញជុំវិញខេត្ត លោកអភិបាលក្រុង ស្រុកទាំង១១ និងមន្រ្តីពាក់ព័ន្ធសរុបចំនួន៩៩រូប នៅសាលាខេត្តកណ្តាល។

កិច្ចប្រជុំនារសៀលនេះ បានលើកយកនូវរបៀបវារៈសំខាន់ៗ ដើម្បីពិនិត្យ ពិភាក្សាដូចតទៅ៖
-ពិនិត្យ និងពិភាក្សាសេចក្តីព្រាងរបាយការណ៍ ប្រចាំខែកញ្ញា ឆ្នាម២០២០ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តកណ្តាល។
-ពិនិត្យ និងពិភាក្សាស្តីពីគោលការណ៍ណែនាំបន្ថែមលើការអនុវត្តសារាចរលេខៈ ០០៣ សហវ.អថ ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ ស្តីពីការធ្វើវិចារណកម្ម និងការពង្រឹងប្រសិទ្ធភាពចំណាយលើកទី២ សម្រាប់អនុវត្តច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២០ ក្នុងការអនុវត្តថវិការដ្ឋបាលឃុំ សង្កាត់ ឆ្នាំ២០២០។
-ពិនិត្យ និងពិភាក្សាការកែសម្រួលចំណុចខ្វះខាតតាមលិខិតលេខៈ២៣៤១ សជណ ស្តីពីការអនុលោមភាពផែនការអនុវឌ្ឍន៍៥ឆ្នាំ(២០២០-២០២៤) របស់រដ្ឋបាលខេត្ត។
-ពិនិត្យ និងពិភាក្សាលិខិតលេខៈ ១០២៧សក-កណ ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ របស់មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកណ្តាល ស្តីពីសំណើសុំថវិកា សម្រាប់តម្លើងភ្លើងស្តុបមួយកន្លែង តាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតក្នុងស្រុកមុខកំពូល ខេត្តកណ្តាល។
-ពិនិត្យ និងពិភាក្សាលិខិតលេខៈ៣៨៩/២០ ព.ម.ក ចុះថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ របស់មន្ទីរព័ត៌មានខេត្តកណ្តាល ស្តីពីការរៀបចំបង្កើតស្ថានីយវិទ្យុជាតិ FM93.5Mhz ខេត្តកណ្តាល។
-ពិនិត្យ និងពិភាក្សាសេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានមកពីការផ្តល់សេវារដ្ឋាបាល ដើម្បីឧបត្ថម្ភជូនមន្រ្តីរដ្ឋបាលខេត្ត សម្រាប់ខែតុលា ឆ្នាំ២០២០។
-ផ្សព្វផ្សាយ៖
+លិខិតលេខៈ៧០១ សហវ.ប្រក ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្តីពីការចុះបញ្ជីពន្ធដារ និងការធ្វើបច្ចុប្បន្នភាពព័ត៌មានអ្នកជាប់ពន្ធ។
+លិខិតលេខៈ២៨៨៤ ប្រក ចុះថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ ស្តីពីការផ្ទេរសមត្ថកិច្ចក្នុងការផ្តល់សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ។
-បញ្ហាផ្សេងៗ

អត្ថបទទាក់ទង