រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិនិត្យទីតាំងស្នើសុំវិនិយោគ​ បង្កើតរោងចក្រផលិតផលិតផលវេចខ្ចប់ និងប្រអប់ (ក្រដាស)​ខល័រ ស្តារ ឡាក់សឹរី ផេភើរ ភែកឃីជីង (ខេមបូឌា) ឯ.ក(COLOR STAR LUXURY PAPER PACKAKING (CAMBODIA) CO., LTD.)​

ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល តំណាង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញចុះពិនិត្យទីតាំងស្នើសុំវិនិយោគ​ បង្កើតរោងចក្រផលិតផលិតផលវេចខ្ចប់ និងប្រអប់ (ក្រដាស)​ខល័រ ស្តារ ឡាក់សឹរី ផេភើរ ភែកឃីជីង (ខេមបូឌា) ឯ.ក(COLOR STAR LUXURY PAPER PACKAKING (CAMBODIA) CO., LTD.)​ ដែលមានទីតាំងស្ថិតនៅភូមិព្រៃចំការ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល ដោយមានការចូលរួមពី មន្ទីរពាក់ព័ន្ធ អាជ្ញាធរ និងមន្ត្រីជំនាញផងដែរ។សូមបញ្ជាក់ថា៖ រោងចក្រនេះពេលចាប់ផ្ដើមចំនួន ១៧០នាក់ ក្នុងនោះបរទេសចំនួន១៥ នាក់ និងពេលពេញសមត្ថភាព ចំនួន ៤៥០ នាក់ ក្នុងនោះបរទេសចំនួន ១៥ នាក់។

អត្ថបទទាក់ទង