រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន អញ្ជើញប្រារព្ធពិធីកាន់បិណ្ឌវេនទី៤ វត្តប្រជុំនទី (ក្រពើហា)

  • 574
  • ដោយ Admin

ព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចអម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន បានអញ្ជើញប្រារព្ធពិធីកាន់បិណ្ឌវេនទី៤ វត្តប្រជុំនទី (ក្រពើហា)

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន រួមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី សមាជិកសមាជិការដ្ឋសភា អមដំណើរដោយឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ព្រមទាំងមន្រ្តីរាជការ និងមន្ទីរអង្គភាពជុំវិញខេត្ត រួមនឹងប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត បានចូលរួមប្រារព្ធពិធីកាន់បិណ្ឌវេនទី៤ នៅវត្តប្រជុំនទី(ក្រពើហា) ស្ថិតនៅសង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។

សម្តេចអគ្គមហាពញាចក្រី និងសម្តេចធម្មវិសុទ្ធវង្សា បានរាប់បាត្រ ប្រគេនសាដក ចង្ហាន់ ទេយ្យទាន និងបច្ច័យបួនចំពោះព្រះសង្ឃ ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនចំពោះដួងវិញ្ញាណក្ខន្ធ បុព្វការីជន ជីដូន ជីតា មាតាបិតា ញាតកាទាំងប្រាំពីរសន្តាន ឥស្សរជន វីរជន យុទ្ធជនអ្នកស្នេហាជាតិ ដែលបានអនិច្ចធម្ម និងធ្វើមរណកាលទៅហើយ សូមឱ្យបានសោយសុខក្នុងឋានបរមលោក កុំបីឃ្លៀងឃ្លាតឡើយ ។

អត្ថបទទាក់ទង