រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល អញ្ជើញដឹកនាំមន្រ្តីរាជការប្រារព្ធពិធីសូត្រមន្តកាន់បិណ្ឌវេនទី១ នៃពិធីបុណ្យភ្ជុំបិណ្ឌ

  • 587
  • ដោយ Admin

រសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ព្រមទាំងលោកជំទាវ បានអញ្ជើញដឹកនាំមន្រ្តីរាជការជុំវិញខេត្ត ប្រារព្ធពិធីសូត្រមន្តកាន់បិណ្ឌវេនទី១ នៃពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តប្រជុំនទី (ហៅវត្តក្រពើហា) ស្ថិតនៅសង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។។

នាពិធីនេះមានវត្តមានអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត មន្រ្តីរាជការសាលាខេត្ត ពុទ្ធបរិស័ទ្ធចំណុះជើងវត្តជាច្រើនកុះករ។

ក្នុងឱកាសនេះដែរ ឯកឧត្តម និងលោកជំទាវ បាននាំយកទេយ្យទានមានអង្ករ១០បាវ ទឹកក្រូច១០កេស ទឹកបរិសុទ្ធ១០កេស មី១០កេស និងបច្ច័យផ្កាបិណ្ឌចំនួន១៤លានរៀល ប្រគេនដល់ព្រះសង្ឃផងដែរ៕

អត្ថបទទាក់ទង