រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីសំណេះសំណាល និងចែកកាត អ្នកសង្កេតការណ៍ ដល់សហភាពសហព័ន្ធយុវជនកម្ពុជាក្រុងតាខ្មៅ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

ខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងឯកឧត្តម គីម រិទ្ធី អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្តាល កាលពីរសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២នេះ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីសំណេះសំណាល និងចែកកាត អ្នកសង្កេតការណ៍ សហភាពសហព័ន្ធយុវជនកម្ពុជាក្រុងតាខ្មៅ ចំនួន ៣១៦នាក់ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។ថ្លែងក្នុងពិធីនេះ ឯកឧត្តមមគង់ សោភ័ណ្ឌ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសកម្មភាពរបស់ក្មួយៗ ស.ស.យ.ក ក្នុងខេត្តកណ្តាលទាំងមូល ដែលនឹងត្រូវអនុវត្តតួនាទី ភារកិច្ចជាអ្នកសង្កេតការណ៍ ដែលការងារនេះគឺពិតជាមានសារៈសំខាន់ និងមានតម្លៃជាទីបំផុតនៅក្នុងសង្គម ក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស។ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា អ្នកសង្កេតការណ៍ គឺជាសាក្សីនៃការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដូច្នេះសូមឱ្យក្មួយៗក្រុមការងារអ្នកសង្កេតការណ៍បោះឆ្នោត ត្រូវតែត្រៀមលក្ខណៈឱ្យបានរួចរាល់ជាស្រេច និងស្គាល់តួនាទីភារកិច្ចរបស់ខ្លួនឱ្យបានច្បាស់លាស់ ក្នុងនាមជាអ្នកសង្កេតការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលនឹងឈានមកដល់នាថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។បន្ថែមពីលើនេះ ឯកឧត្តមអភិបាល បានលើកទឹកចិត្ត និងជំរុញដល់់យុវជនទាំងអស់ ត្រូវបន្តការសិក្សារៀនសូត្រ និងអភិវឌ្ឍន៍សមត្ថភាពខ្លួនជានិច្ចឱ្យទាន់សម័យកាល ជាពិសេសត្រូវចូលរួមកម្មវិធីស្ម័គ្រចិត្ត កម្មវិធីសិក្សា កម្មវិធីមនុស្សធម៌ ឬការងារស្ម័គ្រចិត្តនៅតាមសហគមន៍ សំដៅបង្កើនចំណេះដឹង ទេពកោសល្យ ការច្នៃប្រឌិត ដើម្បីទទួលបានបទពិសោធន៍ល្អៗ សម្រាប់បំរើផលប្រយោជន៍ជូនជាតិ។

អត្ថបទទាក់ទង