រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ កុដិ ហោត្រ័យថ្មី និងពុទ្ធាភិសេក ក្នុងវត្តសាលាអណ្តែត

ខេត្តកណ្ដាល៖ ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ នៅក្នុងឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ទទួលបាននូវសមិទ្ធផលថ្មីក្នុងវិស័យពុទ្ធចក្រ ជាកុដិ ហោត្រ័យថ្មី និងពុទ្ធាភិសេក ក្នុងវត្តសាលាអណ្តែត ទោះស្ថិតក្នុងបរិបទនៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ក្ដី។ព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ នៅបរិវេណវត្តសាលាអណ្ដែត ស្ថិតក្នុងឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ កុដិ ហោត្រ័យថ្មី និងពុទ្ធាភិសេក ក្រោមអធិបតីភាពលោកឧកញ៉ា លី សាម៉េត តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងដោយមានការចូលរួមពី ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ឯកឧត្តម ទី សុគន្ធ អ្នកតំណាងរាស្ត្រមណ្ឌល ខេត្តកណ្តាល និងឯកឧត្តម ដួង ដារ៉ា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាជំនួយការ ផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

អត្ថបទទាក់ទង