រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំពិភាក្សា ដើម្បីរៀបចំយន្តការសម្របសម្រួលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

(ខេត្តកណ្តាល)៖ព្រឹកថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២១ ឯកឧត្តម គីម រឹទ្ធី អភិបាលរងខេត្តកណ្តាល បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សា ដើម្បីរៀបចំយន្តការសម្របសម្រួលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៧ ធ្នូ ២០២១ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តាមប្រព័ន្ធvideo zoom meeting ឯកឧត្តមគណៈអធិបតី បានណែនាំដល់អជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធទាំងអស់ ធ្វើយ៉ាងណារក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិអោយទទួលបានការជោគជ័យ។ដោយត្រៀមលក្ខណះការពារដូចជា៖ ការពារការដឹកជញ្ជូនវិញ្ញាសា ,ការពារទីកន្លែងទុកដាក់វិញ្ញាសា,និងការពារបរិវេនមណ្ឌលប្រឡង។

សូមជម្រាបថា៖សមយ័ប្រឡងសញ្ញាបត្រ័មធ្យមសិក្សាទុតិយភូមិនាថ្ងៃ២៧ខាងមុខនេះខេត្តកណ្តាលមានមណ្ឌលប្រឡងចំនួន ១៨មណ្ឌល ស្មើនិង៣៧០បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមាន៥មណ្ឌល ស្មើនិង១១៥បន្ទប់។ថ្នាក់វិទ្យាសាស្ត្របេក្ខជនសរុប ២៨៤៦នាក់ ស្រី១៧០០នាក់ថ្នាក់វិទ្យាសាស្ត្រសង្គម បេក្ខជនសរុប៥៦១៨នាក់ ស្រី៣០៦១នាក់។

អត្ថបទទាក់ទង