រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់ នៃស្ថានទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងស្ថានទូតអូស្រ្តាលី ទស្សនកិច្ចនៅការិយាល័យច្រកចេញចូលតែមួយ របស់រដ្ឋបាលស្រុកកៀនស្វាយ។

ខេត្តកណ្ដាល៖ បន្ទាប់ពីដំណើរទស្សនកិច្ចនៅបុស្តិ៍នគរបាល ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល និង បណ្ឌិត្យសភានគរបាលកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់ នៃស្ថានទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងស្ថានទូតអូស្រ្តាលី អមដំណើរដោយឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ទស្សនកិច្ចនៅការិយាល័យច្រកចេញចូលតែមួយ របស់រដ្ឋបាលស្រុកកៀនស្វាយ។

មានប្រសាសន៍នាការទស្សនកិច្ច សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ច្រកចេញចូលតែមួយ គឺមានលក្ខណៈបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការមកទទួលសេវារដ្ឋបាល ឬសេវាសាធារណៈនានា ដោយបង្ខិតសេវាឱ្យនៅជិតប្រជាពលរដ្ឋ ហើយគ្រប់ការផ្ដល់សេវាទាំងអស់ គឺប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។ សម្ដេចក្រឡាហោម បានបញ្ជាក់ថា មានរាជធានី-ខេត្តចំនួន ៣ រួមមានខេត្តកណ្ដាល ខេត្តកំពង់ចាម និងរាជធានីភ្នំពេញ មានការិយាល័យច្រកចេញចូលតែមួយ គ្រប់តាមបណ្ដាក្រុងស្រុកទាំងអស់។

លោក អ៊ូ ឈាង អភិបាលស្រុកកៀនស្វាយ បានឱ្យដឹងថា ការិយាល័យច្រកចេញចូលតែមួយរបស់អ្នករដ្ឋបាលស្រុក បានផ្ដល់ប្រភេទសេវាជាច្រើនដូចជា៖ ការងារអត្រានុកូលដ្ឋាន ការងារផ្ទេរកម្មសិទ្ធិដីធ្លី វិស័យអប់រំ វិស័យសាធារណៈការ ចំណូលវិស័យវប្បធម៌ វិស័យសិប្បកម្ម វិស័យសំណង់ ការងារនីត្យាលនុកូលកម្ម វិស័យសុខាភិបាល វិស័យពាណិជ្ជកម្ម វិស័យទេសចរណ៍ និងវិស័យអារ៉ែន និងថាមពល។

អត្ថបទទាក់ទង