រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ជើញចូលគោរពវិញ្ញាណសពមហាឧបាសិកា ស ស៊ន់ បងស្រីបង្កើតរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

នារសៀលថ្ងៃទី២៦ ខែវិច្ចិកា ឆ្នាំ២០២១ ប្រតិភូរដ្ឋបាលខេត្តកណ្ដាល ដឹកនាំដោយឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ជើញចូលគោរពវិញ្ញាណសពមហាឧបាសិកា ស ស៊ន់ បងស្រីបង្កើតរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនារយៈពេលពីរថ្ងៃ (ថ្ងៃទី២៥,២៦ ខែវិច្ឆិកា) នៅគេហឋានលេខ៣៦៨ ផ្លូវបេតុង ភូមិរោងចក្រ១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ខាងក្រោយសាលាខណ្ឌសែនសុខ នៅថ្ងៃទី២៧ ខែវិច្ឆិកា សពមហាឧបាសិកា នឹងត្រូវរំកិល ហើយដង្ហែយកទៅធ្វើពិធីបូជានៅមុខវត្តបុទុមវតី។សូមបញ្ជាក់ថា ហាឧបាសិកា ស ស៊ន់ បានទទួលមរណភាពនៅវេលាម៉ោង ៩៖៤៥នាទីយប់ថ្ងៃពុធ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយរោគាពាធ ក្នុងជន្មាយុ ៧៤ឆ្នាំ។ប្រតិភូរដ្ឋបាលខេត្តកណ្តាល ចូលរួមរំលែក នូវមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយ លោកជំទាវ និងឯកឧត្តម ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ដោយក្ដី អាឡោះអាល័យបំផុតនូវមាតា មាតាក្មេក ជីដូន ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត និងពោរពេញដោយ សង្គហធម៌ ព្រហ្មវិហារធម៌មិនចេះរីងស្ងួតចំពោះកូនចៅគ្រប់ៗរូប ព្រមទាំងជាពុទ្ធសាសនូបត្ថម្ភ មួយរូបដែលបានចូលរួមកសាងសមិទ្ធផលនានាក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាច្រើនសន្ធឹកសន្ធាប់ ។ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ក្នុងនាមថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធទាំងបី មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃរដ្ឋបាល ខេត្តកណ្តាល សូមចូលរួមរំលែកទុក្ខជាមួយ លោកជំទាវ និងឯកឧត្តម បទាំង ក្រុមគ្រួសារ និងសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធ មហាឧបាសិកា ស ស៊ន់ បានសោយសុខក្នុងសុគតិភពកុំបី ឃ្លៀងឃ្លាតឡើយ។+2017,436People reached1,705EngagementsBoost post

អត្ថបទទាក់ទង