(ខេត្តកណ្តាល)៖ គណៈកម្មការរៀបចំការប្រឡងខេត្តកណ្តាល នឹងធ្វើការប្រឡងជ្រើសរើសបេក្ខជនចូលបម្រើការងារនៅក្នុង ក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល រដ្ឋបាលថ្នាក់ក្រោមជាតិសម្រាប់ឆ្នាំ ២០២០នៅថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ។ឯកឧត្តម អ៉ឹម ចាន់ថុល ឧបការីអង្គភាពប្រឆាំងអំពើពុករលួយ និងឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា ការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ គឺបានបោះជំហានទៅមុខមួយកម្រិតទៀត ស្របតាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ សំដៅធានាដល់ការផ្ទេរសិទ្ធ ផ្ទេរអំណាច ផ្ទេរមុខងារ និងធនធានឲ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលនៅកៀកជិតប្រជាពលរដ្ឋហើយមានការទទួលខុសត្រូវលើការគ្រប់គ្រង ការចាត់ចែង ការប្រើប្រាស់ សិទ្ធអំណាច និងធនធានទាំងនោះសម្រាប់ផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋាន។ ទន្ទឹមនឹងនោះ ឯកឧត្តមអភិបាលរងខេត្ត ក៏បានកត់សម្គាល់ឃើញថា ក្នុងស្ថានភាពជំងឺកូវីដ-១៩ ទីផ្សារការងារក្នុងវិស័យឯកជនមានការថយចុះ ហើយពេលដែលមានបើកការប្រឡងជ្រើសរើសក្របខណ្ឌថ្មីមន្ត្រីរាជការស៊ីវិលវិញនេះ យុវជនដែលបញ្ចប់ការសិក្សា ឬ អ្នកដែលធ្លាប់មានការងារធ្វើក្នុងវិស័យឯកជន គេអាចងាកមកច្រើនក្នុងការរកក្របខ័ណ្ឌការងាររដ្ឋ។ ឯកឧត្តមបានបញ្ជាក់ថា នៅពេលប្រឡង បេក្ខជនត្រូវភ្ជាប់មកជាមួយនូវឯកសារចាំបាច់មួយចំនួន ដូចជាប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសំបុត្របញ្ជាក់កំណើត។ សូមបញ្ជាក់ថា៖មុខវិជ្ជានៃការប្រឡងមានដូចជា ក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ៖ព្រឹក ម៉ោង ៧ : ៣០ នាទី ដល់ម៉ោង ៩:៣០នាទី-វិញ្ញាសាជំនាញឯកទេស និងភាសាអង់គ្លេស រយៈពេល២ម៉ោង មានចំនួន ៥៣នាក់ ស្រី២១នាក់ក្របខ័ណ្ឌមន្ត្រីក្រមការ ៖ព្រឹក ម៉ោង ៧ : ៣០ នាទី ដល់ម៉ោង ៩:៣០នាទី-វិញ្ញាសាជំនាញឯកទេស និងភាសាអង់គ្លេសរយៈពេល២ម៉ោង មានចំនួន៤៩នាក់ ស្រី២៥នាក់ក្របខ័ណ្ឌលេខាធិការរដ្ឋបាល ៖ម៉ោង ៧ : ៣០ នាទី ដល់ម៉ោង ៩:៣០នាទី-វិញ្ញាសាចំណេះដឹងទូទៅ ចំណេះដឹងកិច្ចការរដ្ឋបាល និងគណិតវិទ្យា រយៈពេល ០២ ម៉ោង មានចំនួន៧៥នាក់ ស្រី៤៤នាក់ ដែលមានបេក្ខជនសរុប ១៧៧នាក់ ស្រី ៩៩នាក់ ក្នុងនោះក្របខ័ណ្ឌដែលត្រូវជ្រើសរើសររួមមាន ក្របខ័ណ្ឌ (ក)ចំនួន ៣នាក់ ក្របខ័ណ្ឌ(ខ)ចំនួន៣នាក់ ក្របខ័ណ្ឌ(គ)ចំនួន២នាក់ដែលមណ្ឌលប្រឡងស្ថិតក្នុងវិទ្យាល័យ ហ៊ុន សែនតាខ្មៅក្រុងតាខ្មៅ ខេត្តកណ្តាល៕
![](https://asset.cambodia.gov.kh/provincial/sites/29/2021/11/257683355_4376428749151997_5474311271807973828_n-1-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/11/257673586_4379261812202024_7899632441532145404_n-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/11/260624601_4379259038868968_5437486096876164816_n-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/11/255408597_4379261608868711_1667919707042090414_n-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/11/257368483_4379260022202203_1788712910936445800_n-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/11/259549295_4379261992202006_3566999788012854449_n-1024x683.jpg)