ព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ឯឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ” ឬហៅស្ពានភ្ជាប់និស្ស័យ និង “ពិធីបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ71C” ក្រោមហិរញ្ញប្បទានសម្បទាន ជំនួយឥតសំណង ពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន (H.E Mr.Wang Wentian) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
![](https://asset.cambodia.gov.kh/provincial/sites/29/2021/11/259750894_4367291166732422_8291518080672883694_n-1.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/11/260772210_4369137779881094_605531387011081039_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/11/260024801_4369137903214415_6163611344944131296_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/11/259729944_4369151799879692_6833982693495484086_n-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/11/260338875_4369147743213431_217349782478750917_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/11/258777488_4369152123212993_2200282783332783817_n-1024x768.jpg)