ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ គណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដឹកនាំដោយលោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ខ.ប.ជ បានចុះសួរសុខទុក្ខពលករដែលចំណាកស្រុកមកពីក្រៅប្រទេសនៅស្រុកចំនួន០២ គឺស្រុកកណ្ដាលស្ទឹង និងស្រុកអង្គស្នួល ខេត្តកណ្តាល។ ក្នុងឱកាសនេះ លោកជំទាវ ក៏បានផ្តាំផ្ញើរដល់អ្នកចូលរួមទាំងអស់ ជាពិសេសបងប្អូនពលករចំណាកស្រុក ត្រូវចូលរួមអនុវត្តវិធានការពារជំងឺកូវិដ១៩ ៣កុំ ៣ការពារ, ផ្សព្វផ្សាយពីផលប៉ះពាល់នៃការធ្វើចំណាកស្រុកដោយប្រថុយប្រថាន និងខុសច្បាប់ និងលើកទឹកចិត្តពួកគាត់ឲ្យស្វែងរកការងារធ្វើនៅក្នុងស្រុក និងជម្រុញឲ្យពួកគាត់ទៅពិនិត្យឈ្មោះបោះឆ្នោត និងប្រសិនបើមិនទាន់បានចុះឈ្មោះបោះឆ្នោត សូមទៅចុះឈ្មោះបោះឆ្នោតដេីម្បីបំពេញកាតព្វកិច្ចជាព្រជាពលរដ្ឋ ឲបានទាន់ពេលវេលា។ ក្នុងនោះពលករម្នាក់ៗ ទទួលបាននូវសម្ភារះមួយចំនួន និងម្នាក់ថវិកាចំនួន២០.០០០រៀល។
![](https://asset.cambodia.gov.kh/provincial/sites/29/2021/11/257942939_4350075631787309_3581069414293564570_n-1024x768.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/11/254630485_4350073591787513_1556184550991236595_n-1024x768.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/11/258223398_4349977198463819_5316097610048428181_n-1.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/11/258055906_4350074405120765_1847937160815138392_n-1024x768.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/11/256836806_4350074001787472_1056303437447567858_n-1024x768.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/11/251970839_4350074765120729_8290039919170514154_n-1024x768.jpg)