រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំមន្រ្តីរាជការរដ្ឋបាលខេត្ត មន្ទីរជុំវិញខេត្ត មន្រ្តីក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល នាំយកបច្ច័យ

ខេត្តកណ្តាល៖ រសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំមន្រ្តីរាជការរដ្ឋបាលខេត្ត មន្ទីរជុំវិញខេត្ត មន្រ្តីក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល នាំយកបច្ច័យ ទេយ្យទានមានត្រៃចីវរ សា្លដក់ ប្រគេនសម្តេចព្រះមង្គលទេព្វាចារ្យ វង្ស អនេតា ព្រះសង្ឃនាយករង នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះមេគណខេត្តកណ្តាល និងជាព្រះចៅអធិការវត្តព្រះឥន្ទសាមគ្គីធម៌ ក្នុងឱកាសបុណ្យកឋិនទានសាមគ្គី ដើម្បីវេប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស ក្នុងវត្តព្រះឥន្ទសាមគ្គីធម៌ ស្ថិតនៅភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល៕

អត្ថបទទាក់ទង