រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី “រចនាសម្ព័ន្ធ តួនាទី ភារកិច្ច និងកិច្ចការរដ្ឋបាលថ្នាក់ក្រោមជាតិ” នៅសាលាខេត្តកណ្តាល

ខេត្តកណ្តាល៖រសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី "រចនាសម្ព័ន្ធ តួនាទី ភារកិច្ច និងកិច្ចការរដ្ឋបាលថ្នាក់ក្រោមជាតិ" នៅសាលាខេត្តកណ្តាល។វគ្គបណ្តុះបណ្តាលនេះមានរយៈពេល ០៣ថ្ងៃ មានសិក្ខាកាមចូលរួមចំនួន ៥០រូប ជាមន្រ្តីក្របខ័ណ្ឌលេខាធិការរដ្ឋបាល និងកម្មសិក្សាការីស្ម័គ្រចិត្ត ដែលរដ្ឋបាលខេត្តបានជ្រើសរើសក្នុងឆ្នាំ២០១៩ និងឆ្នាំ២០២១។ ឯកឧត្តមបានវាយតំលៃខ្ពស់ក្នុងការករៀបចំវគ្គបណ្តុះបណ្តាលដែលប្រព្រឹត្តទៅដោយភាពរលូនទទួលបានប្រសិទ្ធភាពខ្ពស់ និងមានការចូលរួមយ៉ាងសកម្មពីសិក្ខាកាម រួមទាំងគ្រូឧទ្ទេសដែលធ្វើអោយវគ្គបណ្តុះបណ្តាលនេះទទួលបានភាពជោគជ័យតាមការគ្រោងទុក។ឯកឧត្តមបានស្នើដល់គ្រប់ទីចាត់ការអង្គភាពសាលាខេត្ត ដោយត្រូវយកចិត្តទុកដាក់សហការជាមួយទីចាត់ការគ្រប់គ្រងធនធានមនុស្សរៀបចំផែនការសកម្មភាពដើម្បីបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់មន្ត្រីក្រោមឱវាទអោយមានប្រសិទ្ធភាពខ្ពស់។

អត្ថបទទាក់ទង