រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខពលករដែលចំណាកស្រុកមកពីក្រៅប្រទេសនៅចំនួន៣០នាក់ ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ក្នុងឱកាសនោះដែរ លោកជំទាវ ក៏បានផ្តាំផ្ញើរដល់អ្នកចូលរួមទាំងអស់ ជាពិសេសបងប្អូនពលករចំណាកស្រុក ត្រូវចូលរួមអនុវត្តវិធានការពារជំងឺកូវិដ១៩ ៣កុំ ៣ការពារ, និងផ្សព្វផ្សាយពីផលប៉ះពាល់នៃការធ្វើចំណាកស្រុកដោយប្រថុយប្រថាន និងខុសច្បាប់ លោកជំទាវបានលើកទឹកចិត្តពួកគាត់ឲ្យស្វែងរកការងារធ្វើនៅក្នុងស្រុក និងជម្រុញឲ្យពួកគាត់ទៅពិនិត្យឈ្មោះបោះឆ្នោត ប្រសិនបើមិនទាន់បានចុះឈ្មោះបោះឆ្នោត សូមទៅចុះឈ្មោះបោះឆ្នោតដេីម្បីបំពេញកាតព្វកិច្ចជាព្រជាពលរដ្ឋ​ ឲ្យបានទាន់ពេលវេលា។ ក្នុងនោះពលករម្នាក់ៗទទួលបាននូវសម្ភារះមួយចំនួនផងដែរ។

អត្ថបទទាក់ទង