រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

សិក្ខាសាលាឆ្លុះបញ្ជាំងការអភិវឌ្ឍសមត្ថភាព របស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកណ្តាល

ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី៤ ខែវិច្ជិកា ឆ្នាំ២០២១ សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកណ្តាល បានរៀបចំសិក្ខាសាលាស្តីពីការឆ្លុះបញ្ជាំងការអភិវឌ្ឍសមត្ថភាព និងការប្រតិបត្តិ របស់សមាគម ក្រោមការជួយឧបត្ថម្ភគាំទ្រពីសហភាពអ៉ឺរ៉ុប(EU)អនុវត្តដោយ​ សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តពោធិ៍សាត់ អង្គការអេ ភី អាយ អង្គការអេដ អេ អាក់ ស្យុងដោយបានការអញ្ជើញចូលរួមពីលោក គង់ ឆេង ប្រធានសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកណ្តាល និងលោក សំរឹទ្ធ អេង ប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តពោធ៏សាត់។ លោក គង់ ឆេង ប្រធានសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកណ្តាល មានប្រសាសន៏ថា៖ សិក្ខាសាលាឆ្លុះបញ្ចាំងរបស់ក្រុមប្រឹក្សាសមាគមនាឱកាសនេះ ប្រារព្ធឡើងដើម្បីជម្រាប ជូនអំពីភាពរីកចំរើន បញ្ហាប្រឈម និងសំណូមពរមួយចំនួននៅក្នុងការអនុវត្តកន្លងមក។ ហើយគម្រោង នេះមានគោលបំណងពង្រឹងស្ថាប័ន និងសមត្ថភាពប្រតិបត្តិការនៃសមាគមក្រុមប្រឹក្សាមូលដ្ឋានខេត្ត និង សមាជិកនៅក្នុងស្រុកគោលដៅទាំង២ រួមមានស្រុកស្អាង និងស្រុកអង្គស្នួល និង២២ ឃុំ ដើម្បីរួមចំណែកលើកកម្ពស់គណនេយ្យភាព តម្លាភាព ការឆ្លើយតបទៅនឹង តម្រូវការ របស់ប្រជាពលរដ្ឋ និងក្រុមងាយរងគ្រោះ ដោយមានគោលបំណងជាក់លាក់ ដូចជាបង្កើនសមត្ថភាពរបស់សមាគមក្រុមប្រឹក្សាមូលដ្ឋានខេត្ត និងសមាជិកដើម្បីអាចកំណត់ និង ដោះស្រាយបញ្ហា និងតម្រូវការនានារបស់សហគមន៍ និងក្រុមងាយរងគ្រោះ។ គាំទ្រដល់សមាគមក្រុមប្រឹក្សាមូលដ្ឋានខេត្ត ក្នុងការបង្កើតគំនិតផ្តួចផ្តើមនានា ដែលមាន លក្ខណៈ ច្នៃប្រឌិត ដើម្បីដោះស្រាយបញ្ហាអាទិភាព និងតម្រូវការរបស់ក្រុមប្រឹក្សា និងក្រុមងាយរងគ្រោះនៅក្នុង តំបន់គោលដៅ។លោកប្រធានសមាគមបានបន្តទៀតថា៖ សមាគមបានឆ្លងកាត់សកម្មភាពយ៉ាងរស់រវើកប្រកបដោយការតស៊ូលះបង់ក្នុងឆន្ទះដ៏មុះមុត និងការប្តេជ្ញាចិត្តខ្ពស់បំផុត អោយស្របតាមគោលបំណង និងទិសដៅរបស់សមាគមនៅថ្នាក់ខេត្ត និងសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន។លោកប្រធានសមាគម បានបញ្ជាក់បន្ថែមទៀតថា៖ សមាគមនឹងខិតខំកសាងសមាគមអោយកាន់តែល្អប្រពៃ ដោយថែរក្សាសាមគ្គីភាពផ្ទៃក្នុង ប្រកាន់ខ្ជាប់ប្រពៃណីសេ្នហាជាតិ ផ្សាភ្ជាប់ជាមួយក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន អនុវត្តរាល់ទិដៅភារកិច្ចរបស់សមាគម ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៏សមាគម និងសេដ្ឋកិច្ចមូលដ្ឋាន ជាពិសេសសំដៅដល់ការផ្តល់សេវាសាធារណៈជូនប្រជាជន ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការកាតបន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពវៀងវៃ និងប៉ិនប្រសប់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

អត្ថបទទាក់ទង