រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ខ.ប.ជ បានចុះសួរសុខទុក្ខពលករដែលចំណាកស្រុកមកពីក្រៅប្រទេសនៅស្រុកចំនួន០២ គឺស្រុកស្អាង និងស្រុកកោះធំ

ព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ គណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដឹកនាំដោយលោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ខ.ប.ជ បានចុះសួរសុខទុក្ខពលករដែលចំណាកស្រុកមកពីក្រៅប្រទេសនៅស្រុកចំនួន០២ គឺស្រុកស្អាង និងស្រុកកោះធំ ចំនួន ៩១នាក់។

ក្នុងឱកាសនោះដែរ លោកជំទាវ អភិបាលរងខេត្ត ក៏បានផ្តាំផ្ញើរដល់អ្នកចូលរួមទាំងអស់ ជាពិសេសលោកពូ អ្នកមីង ដែលជាពលករចំណាកស្រុក ត្រូវចូលរួមអនុវត្តវិធានការពារជំងឺកូវិដ១៩ ៣កុំ ៣ការពារ, ផ្សព្វផ្សាយពីផលប៉ះពាល់នៃការធ្វើចំណាកស្រុកដោយប្រថុយប្រថាន និងខុសច្បាប់ និងលើកទឹកចិត្តពួកគាត់ឲ្យស្វែងរកការងារធ្វើនៅក្នុងស្រុក និងជម្រុញឲ្យពួកគាត់ទៅពិនិត្យឈ្មោះបោះឆ្នោត និងប្រសិនបើមិនទាន់បានចុះឈ្មោះបោះឆ្នោត សូមទៅចុះឈ្មោះបោះឆ្នោតដេីម្បីបំពេញកាតព្វកិច្ចជាព្រជាពលរដ្ឋ​ ឱ្យបានទាន់ពេលវេលា ក្នុងនោះដែរពលករម្នាក់ៗ ទទួលបាននូវសម្ភារះមួយចំនួន។

អត្ថបទទាក់ទង