រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្ដម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានអញ្ជើញចុះពិនិត្យស្ថានភាព និងសំភារៈសិក្សា រួមនឹងអាគារសិក្សា នៅក្នុងស្រុកស្អាង និងស្រុកកោះធំ មុនពេលបើកអោយដំណើរអោយសិស្សានុសិស្សចូលសិក្សាវិញ

ខេត្តកណ្ដាល ៖ នារសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ ឯកឧត្ដម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានអញ្ជើញចុះពិនិត្យស្ថានភាព និងសំភារៈសិក្សា រួមនឹងអាគារសិក្សា នៅក្នុងស្រុកស្អាង និងស្រុកកោះធំ មុនពេលបើកអោយដំណើរអោយសិស្សានុសិស្សចូលសិក្សាវិញ ។

ក្នុងឱកាសដែលឯកឧត្តមអភិបាលរងខេត្តចុះពិនិត្យមើលស្ថានភាពទីតាំងសាលារៀននេះ ឯកឧត្ដមអភិបាលរងខេត្ត ក៏បានស្នើដល់អជ្ញាធរស្រុក និងលោកនាយកសាលារៀននីមួយៗ ត្រូវអនុវត្តតាមគោលការណ៍របស់ក្រសួងសុខភិបាល ត្រូវរក្សាគម្លាត ពាក់ម៉ាស់ លាងដៃជាមួយសាប៊ូ ឬអាកុល មុនពេលចូលមកបន្ទប់រៀន ។ ឯកឧត្ដមអភិបាលរងខេត្ត បានបន្តថា ចំពោះបរិស្ថានជុំវិញសាលារៀន ត្រូវសម្អាតអោយបានស្អាត ជាពិសេស បន្ទប់ទឹកអានាម័យ កន្លែងលាងសម្អាតដៃ និងត្រូវមានក្រុមការងារត្រួតពិនិត្យវាស់កម្ដៅសិស្សជាប្រចាំ ។

ចំពោះអាគារសិក្សារបស់សិស្សណា ដែលមានបញ្ហា និងបាក់បែក ត្រូវជួសជុលអោយបានល្អឡើងវិញ ជៀសវាងមានគ្រោះថ្នាក់ណាមួយដល់សិស្សពេលដែលកំពុងសិក្សា ។ សូមបញ្ជាក់ថា នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ គ្រប់គ្រឹះស្ថានសិក្សាឯកជន និងគ្រឹះស្ថានសិក្សារបស់រដ្ឋ គ្រប់កម្រឹតសិក្សា ត្រូវបើកអោយដំណើរការសិក្សារបស់សិស្សានុសិស្ស ។

អត្ថបទទាក់ទង