ខេត្តកណ្ដាល៖ រសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំក្រុមការងារ មន្ត្រីជំនាញ និងអាជ្ញាធរស្រុកកណ្ដាលស្ទឹង ចុះពិនិត្យស្ថានភាពទឹកជំនន់ចំណុចស្ពានកំពង់ទួល ក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដើម្បីត្រៀមៗរៀបចំផែនការក្នុងការការពារ និងជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងករណីមានទឹកជំនន់កើតឡើង។
លោក អ៊ូច សៅវឿន អភិបាលស្រុកកណ្ដាលស្ទឹង បានឱ្យដឹងថា កម្ពស់ស្ថានភាពទឹកជំនន់នៅស្ពានកំពង់ទួល គិតមកដល់ពេលនេះមានកម្ពស់៥,១៦ម៉ែត្រ មិនស្ថិតក្នុងការប្រកាសភាពអាសន្នឡើយ ដែលកម្រិតត្រូវប្រកាសអាសន្នទឹកមានកម្ពស់៥,៥០ម៉ែត្រ បើប្រៀបធៀបទៅនឹងឆ្នាំ២០២០ ទឹកមានកម្ពស់៦,៦៦ម៉ែត្រ។
![](https://asset.cambodia.gov.kh/provincial/sites/29/2021/10/245183312_4232091366919070_5501534638501636193_n-1-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/10/245259196_4232440886884118_761694666071214505_n-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/10/245134011_4232439953550878_2648745914961713802_n-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/10/245136664_4232441530217387_4593560736854670984_n-1024x682.jpg)