ខេត្តកណ្តាល ៖ ឯកឧត្តម តាំង ម៉េងលាន និងឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្ត បានដឹកនាំក្នុងកិច្ចប្រជុំដេីម្បីពិនិត្យលេីការងារវឌ្ឍនាភាព នៃការកែសម្រួលប្លង់ហេដ្ឋារចនាសម្ព័ន្ធ និងប្លង់គោលប្រើប្រាស់ដីធ្លឺ នៅភូមិសាស្ត្រខេត្តកណ្តាល ។ កិច្ចប្រជុំបានប្រព្រឹត្តទៅនារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១នេះ នៅសាលាខេត្តកណ្តាល តាមប្រព័ន្ធអនឡាញ Zoom ដោយមានការចូលរួមពីមន្ទីរដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត អជ្ញាធរក្រុង-ស្រុកទាំង១១ និងមន្ត្រីពាក់ព័ន្ធផងដែរ។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម តាំង ម៉េងលាន និងឯកឧត្តម នូវប៉េង ច័ន្ទតារា បានណែនាំដល់អជ្ញាធរក្រុង-ស្រុកទាំង១១ ត្រូវពន្លឿនការងារចុះសិក្សាលើ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងប្លង់គោលប្រើប្រាស់ដីធ្លឺនៅភូមិសាស្ត្ររបស់ខ្លួនឲ្យបានឆាប់រហ័ស ដើម្បីបញ្ជូនមករដ្ឋបាលខេត្ត ធ្វើការប្រជុំពិនិត្យកែលម្អបន្ថែមទៀត។ឯកឧត្តម បានបន្ថែមថា ការងារចុះសិក្សាលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងប្លង់គោលឡើងវិញរបស់ក្រុង-ស្រុកទាំង១១ ត្រូវសិក្សាឲ្យបានស៊ីជម្រៅ និងសមស្របតាមស្ថានភាពជាក់ស្តែងតាមតំបន់និមួយៗ ដោយផ្អែកតាមលំនាំ គម្រោងហេដ្ឋារចនាសម្ព័ន្ធចាស់ សំដៅធ្វើយ៉ាងណាកាត់បន្ថយផលប៉ះពាល់ដល់ប្រជាពលរដ្ឋឲ្យនៅកំរិតទាប់បំផុតអាចទទួលយកបាន។
គួររំលឹកថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីដើមខែកក្កដា ឆ្នាំ២០២១ បានលុបគម្រោងហេដ្ឋារចនាសម្ព័ន្ធសាធារណៈក្នុងផែនទី និងប្លង់គោលប្រើប្រាស់ដីក្នុងភូមិសាស្ត្រខេត្តកណ្តាល ដើម្បីបង្កើតគម្រោងហេដ្ឋារចនាសម្ព័ន្ធសាធារណៈក្នុងផែនទី និងប្លង់គោលប្រើប្រាស់ដីថ្មី ក្នុងគោលបំណង ធ្វើឲ្យការអភិវឌ្ឍ ក្នុងខេត្តកណ្តាលកាន់តែមានភាពប្រសើរឡើង។
![](https://asset.cambodia.gov.kh/provincial/sites/29/2021/09/242540352_4173074246154116_4343737110162681810_n-1-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/09/242212537_4173961589398715_3090284861140397583_n-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/09/241569001_4173963289398545_1179721845292923483_n-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/09/241419840_4173961849398689_6895842522354386889_n-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/09/241528919_4173964846065056_7869968349010705374_n-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/09/242198261_4173964622731745_8351819779967950844_n-1024x683.jpg)