រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំ​ពិភាក្សា កំណត់​និយមន័យ នៃនិមិត្តសញ្ញារដ្ឋបាលស្រុកកៀនស្វាយ ក្នុងខេត្តកណ្តាល

ខេត្តកណ្តាល ៖ ​ព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម គីម រិទ្ធី អភិបាល​រង​ខេត្ត​កណ្តាល បាន​ដឹកនាំ​កិច្ចប្រជុំ កែសម្រួល​និយមន័យ នៃនិមិត្តសញ្ញារដ្ឋបាលស្រុកកៀនស្វាយ នៃ​ខេត្ត​កណ្តាល ដោយមាន​ការចូលរួម​ពី​ លោកនាយករដ្ឋបាលសាលាខេត្ត អជ្ជាធរស្រុក នាយករដ្ឋបាលស្រុក និង​មន្ទីរជំនាញ​ពាក់ព័ន្ធ ផងដែរ ។

ឯកឧត្តម គីម រិទ្ធី អភិបាលរងខេត្ត​បានមានប្រសាសន៍ថា ការ​ប្រជុំពិភាក្សា​លើការកែសម្រួល​និយមន័យនៃនិមិត្តសញ្ញា​សម្រាប់រដ្ឋបាលស្រុកកៀនស្វាយ ដើម្បី​កំណត់យករូបនិមិត្តសញ្ញារបស់រដ្ឋបាលស្រុកកៀនស្វាយ ក្នុង​ខេត្ត​កណ្តាល ដើម្បី​ដាក់ជូន​ឯកឧត្តម​អភិបាល ខេត្ត​​សម្រេច មុននឹង​ផ្ញើ​ទៅ​ក្រសួងមហាផ្ទៃ ។

ឯកឧត្ដមអភិបាលរងខេត្ត បានបន្តថា រូបនិមិត្តសញ្ញារដ្ឋបាលស្រុកកៀនស្វាយ ត្រូវបានរចនាមានរាងមូល ផ្ទៃពណ៌ស ដែលស្នូលកណ្ដាលមានរូបសំណាក់លោកតាព្រហ្មឈរប្រកបដោយភាពអង់អាច ក្លាហាន ដៃខាងស្ដាំកាន់ដំបងឈើខ្មៅ ឈរលើជើងទម្រមាន ១ថ្នាក់ តម្កល់លើផ្ទៃពណ៌បៃតង នៅផ្នែកខាងក្រោយចំកណ្ដាលមានផ្លូវក្រោលកៅស៊ូ វាលស្រែក្រឡាចត្រង្គនៅអមសងខាង ផ្នែកខាងឆ្វេងមានរូបកំពង់ផែ និងផ្នែកខាងស្ដាំមានរូបកប៉ាល់ដឹកទំនិញ លើដងទន្លេ ។

2572572 Comments22 SharesLikeCommentShare

អត្ថបទទាក់ទង