រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីបើកដំណើរការឡើងវិញ នូវគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជននិងសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិក្សានុសិស្សវិទ្យាល័យសម្ដេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដើមឫស ស្រុកកណ្ដាលស្ទឹង ខេត្តណ្ដាល

ខេត្តកណ្ដាល ៖ ឯកឧត្ដម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានអញ្ជើញចូលក្នុង ពិធីបើកដំណើរការឡើងវិញ នូវគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជននិងសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិក្សានុសិស្សវិទ្យាល័យសម្ដេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដើមឫស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស កងកម្លាំងទាំងបី សរុបចំនួន ជាង៥០០ នាក់ នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ។

លោក អ៊ូច សៅវឿន អភិបាលស្រុកកណ្ដាលស្ទឹងបានឱ្យដឹងថា ក្រោយពីទទួលបានអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាកម្ពុជា និងគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំង ឯកឧត្តមបណ្ឌិតសភាចា្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃនេះ សាលារៀននៅទូទាំងខេត្តកណ្តាល ក៏ដូចជាទូទាំងស្រុកកណ្ដាលស្តឹង បានបើកដំណើរការ អនុញ្ញាតឲ្យប្អូនៗ ក្មួយៗ សិស្សានុសិស្សចាប់ពីថ្នាក់ទី៩ ដល់ថ្នាក់ទី១២ បានចូលរៀនឡើងវិញ ។លោក អភិបាលស្រុកកណ្ដាលស្ទឹង ក៏បានបញ្ជាក់ថា ក្នុងស្រុកកណ្ដាលស្ទឹង បានបើកដំណើរការសាលាចំនួនប០៣ ក្នុងនោះមាន វិទ្យាល័យ ហ៊ុនសែនកំពង់កន្ទួត អនុវិទ្យាល័យព្រែកស្លែង និងវិទ្យាល័យសម្ដេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដើមឫស ស្រុកកណ្ដាលស្ទឹង ខេត្តណ្ដាល ដែលមានសិស្ស ថ្នាក់ទី៩ ដល់ទី១២ សរុបចំនួន៣,៤៣៣នាក់ ស្រី១,៩៨៦នាក់ ដែលក្នុងមួយបន្ទប់ត្រូវបានបែងចែកតានបណ្ដុំ (១ថ្នាក់់១៥នាក់) ហើយចំនួនសិស្សទាំងអស់នេះគឺត្រូវបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ រួចរាល់១០០%ផងដែរ។

ឯកឧត្ដម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល ក៏បានអំពាវនាវដល់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់យកចិត្តទុកដាក់ ក្នុងការបង្រៀន និងរៀនទាំងនៅសាលាផ្ទាល់ ទាំងតាមរយៈអនឡាញ ដើម្បីក្រេបជញ្ជក់យកចំណេះដឹង សម្រាប់ក្លាយជាសិស្សល្អ ពលរដ្ឋល្អក្នុងសង្គម ជាទំពាំងស្នងឬស្សីរបស់ប្រទេសជាតិយើងនាពេលអនាគត និងត្រូវបន្តគោរពអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការសុខាភិបាល របស់ក្រសួងសុខាភិបាល និងគោរពអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវយ័ន្តដ៏ស័ក្តិសិទ្ធរបស់ សម្តេចតេជោ ដើម្បីការពារជំងឺកូវីដ-១៩ គឺ ៣.ការពារ និង ៣.កុំ ព្រមទាំងប្រតិបត្តិឲ្យបានជាប់លាប់នូវ គោលការណ៍ SOP( នីតិវិធីប្រតិបត្តិការស្តង់ដារ) របស់ ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីធ្វើយ៉ាងណាសម្រួលដល់ ប្អូនៗ ក្មួយៗ បានបន្តការសិក្សា និងអាចឈានទៅបើកដំណើរការថ្នាក់បឋម សិក្សាជាបន្តបន្ទាប់ទៀតនាពេលដ៏ខ្លីខាងមុខ។ ជាចុងក្រោយឯកឧត្ដម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល ក៏បានឧបត្ថមដល់សិស្សានុសិស្សដែលបានចូលរួមចំនួន ៥០០នាក់ ក្នុងម្នាក់ទទួលបានប៊ិច០២ដើម សៀវភៅមួយក្បាល សរុបទឹកប្រាក់១,៨០០,០០០៛ ចំនែកលោកគ្រូ អ្នកគ្រូចំនួន៦២នាក់ ទទួលបានថវិការ ៤០០០០៛ កាកបាទក្រហម នឹង កាយរិទ្ធិ ៤០០,០០០៛ សរុបចំនួន ២,៨០០,០០០៛ កងកម្លាំងទាំងបី ប្រភេទទទួលបាន៦០០,០០០៛ សរុបជាទឹកប្រាក់ចំនួន៥,៦០០,០០០៛ ឯកឧត្ដមក៏បានជូនពរដល់ប្អូនៗ ក្មួយៗ សិស្សានុសិស្សទាំងអស់ មានសុខភាពល្អ ជោគជ័យក្នុងការសិក្សា និងជៀសផុតពីការយាយីពីជំងឺកូវីដ-១៩៕

អត្ថបទទាក់ទង