រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

អភិបាលខេត្តកណ្ដាល បានប្រកាសនៅក្នុងកិច្ចប្រជុំគណៈអភិបាលខេត្តថា រដ្ឋបាលខេត្តបានសំរេចបើកសាលារៀនឡើងវិញហើយនៅថ្ងៃទី១៥ ខែកញ្ញាខាងមុខនេះ

ខេត្តកណ្តាល៖ ថ្លែងនៅក្នុងកិច្ចប្រជុំគណៈអភិបាលខេត្តកណ្ដាល ប្រចាំខែសីហាកាលពីរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ តាមប្រព័ន្ធអនឡាញ Zoom ជាមួយឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត មន្ទីរជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានសម្រេចបើកសាលារៀនមួយចំនួនឡើងវិញ នៅថ្ងៃទី១៥ ខែកញ្ញាខាងមុខនេះ។

ឯកឧត្តមអភិបាលបានបញ្ជាក់ថា ការបើកសាលារៀនឡើងវិញនេះគឺធ្វើឡើងបន្ទាប់ពីមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ ព្រមទាំងមាតាបិតាសិស្ស និងលោកគ្រូ អ្នកគ្រូបានប្រជុំពិភាក្សាគ្នា និងចុះវាយតម្លៃផ្ទាល់តាមគោលដៅជាច្រើនលើកច្រើនសា ទើបក្រុមការងារ មានលទ្ធភាពគ្រប់គ្រាន់ក្នុងជ្រើសរើសយកតំបន់ដែលមានហានិភ័យទាបពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ទាំង១១ក្រុង-ស្រុក ដើម្បីបើកសាលារៀនឡើងវិញ សំដៅពង្រឹងសមត្ថភាពរបស់សិស្សានុសិស្សដែលមិនបានរៀនផ្ទាល់នៅសាលាអស់រយៈពេលជាង ២ឆ្នាំនេះ។

កិច្ចប្រជុំនេះដែរឯកឧត្តមអភិបាលខេត្ត បានស្នើឲ្យអាជ្ញាធរក្រុង-ស្រុក និងមន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវរៀបចំបោះសំអាតបន្ទប់រៀន និងបរិស្ថានជុំវិញសាលារៀនអោយបានស្អាតមានអនាម័យ ដើម្បីត្រៀមទទួលសិស្សានុសិស្សដែលត្រូវមកចូលរៀន ជាពិសេសអាជ្ញាធរនិងមន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវរៀបចំគណៈកម្មការគ្រប់គ្រងសាលាឲ្យបានល្អប្រសើរ ធ្វើយ៉ាងណាកុំឲ្យមានការផ្ទុះជំងឺកូវីដ-១៩ ក្នុងសាលានៅមូលដ្ឋានខ្លួន ដែលអាចឈានទៅដល់ការបិទសាលាវិញ។

អត្ថបទទាក់ទង