រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំពិនិត្យពិភាក្សា លើនិមិត្តសញ្ញា នៃរដ្ឋបាលក្រុង-ស្រុកទាំង១១ នៃរដ្ឋបាលខេត្តកណ្តាល

ខេត្តកណ្ដាល៖ នៅរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំក្នុងកិច្ចប្រជុំ ពិនិត្យ ពិភាក្សា លើរូបនិមិត្តសញ្ញា នៃរដ្ឋបាល ក្រុង-ស្រុកទាំង១១ នៃរដ្ឋបាលខេត្តកណ្ដាល ដោយមានការចូលរួមពី ឯកឧត្តមអភិបាលរងខេត្ត និងមន្ទីរពាក់ព័ន្ធនានា។

នុងកិច្ចប្រជុំនេះ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់អជ្ញាធរក្រុង-ស្រុក និងមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវបំពេញបន្ថែមនូវរាល់ខ្លឹមសារសំខាន់ៗទាក់ទងនឹងអត្ថន័យរូបភាព អត្ថន័យក្នុងការងាររដ្ឋបាល និងការងារអភិវឌ្ឍរបស់ក្រុង-ស្រុកនិមួយៗ ក្រុមការងារត្រូវធ្វើឲ្យបានរួចរាល់មុនបំណាច់ខែកញ្ញានេះ ដើម្បីរដ្ឋបាលខេត្តរៀបចំបញ្ជូននិមិត្តសញ្ញា និងខ្លឹមសារនៃនិមិត្តសញ្ញាទៅក្រសួងមហាផ្ទៃធ្វើការពិនិត្យ និងសម្រេចដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។

អត្ថបទទាក់ទង