ខេត្តកណ្ដាល៖ រសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំមន្ត្រីជំនាញ កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរស្រុកកណ្ដាលស្ទឹង អញ្ជើញចុះពិនិត្យការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងពិនិត្យដោះស្រាយបញ្ហាការពារការជន់លិច ការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
មានប្រសាសន៍នាឱកាសចុះពិនិត្យនេះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ មានភ្លៀងធ្លាក់ផ្ទួនៗគ្នា បានធ្វើឱ្យទឹកជន់លិច និងហូរបុកចូលការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី ដែលធ្វើឲ្យប៉ះពាល់ដល់ល្បឿនក្នុងការសាងសង់ព្រលានយន្តហោះថ្មីនេះ។
ឯកឧត្តម បន្តថា ជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី នៅឆ្នាំ២០២៣ មានយន្តហោះខ្នាតអន្តរជាតិនឹងហោះហើរនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅក្នុង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាលនេះផងដែរ។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានស្នើដល់អាជ្ញាធរស្រុកកណ្ដាលស្ទឹង ត្រូវចុះពិនិត្យមើលប្រព័ន្ធលូ ប្រឡាយ ដើម្បីស្ដាយបញ្ចៀសនូវចរន្តទឹក កុំឲ្យបុកហូរចូលការដ្ឋានសាងសង់ព្រលានយន្តហោះផងដែរ។
![](https://asset.cambodia.gov.kh/provincial/sites/29/2021/09/241668194_4132810706847137_2677643313177640084_n-1-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/09/241356547_4132867150174826_4110007996889645638_n-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/09/241535306_4132867523508122_2041049023266209555_n-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/09/241340839_4132868366841371_5981347941857773196_n-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/09/241652870_4132868683508006_515802396651396738_n-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/09/241471192_4132866860174855_8294663004914062883_n-1024x682.jpg)