ខេត្តកណ្តាល៖ព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានអនុញ្ញាតឲ្យ លោកឧត្តមសេនីយ៍ទោ ឃឹម ឡាលី ប្រធានក្រុមចម្រុះ អធិការកិច្ចហត្ថពលកម្មបរទេស និងមន្ត្រីមកពីនាយកដ្ឋានជនបរទេសអន្តោប្រវេសន្ត ដឹកនាំក្រុមការងារចូលជួបសម្តែងការគួរសម និងសុំមតិណែនាំក្នុងការបំពេញបេសកកម្ម ធ្វើអធិការកិច្ចហត្ថពលកម្មបរទេស តាមសហគ្រាស គ្រឹះស្ថាននានា នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ដើម្បីអនុវត្តច្បាប់ស្តីពីអន្តោប្រវេសន៍ និងច្បាប់ស្តីពីការងារ នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនេះដែរ ឯកឧត្តមអភិបាលខេត្ត បានឧបត្ថម្ភថវិកា ចំនួន ២,០០០,០០០(ពីរលាន)រៀល ដល់ក្រុមការងារដើម្បីបំពេញបេសកកម្ម និងជូនមន្រ្តីដែលជាសមាជិកក្រុមការងារក្នុងម្នាក់ៗនូវគ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់ក្នុងការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ មួយចំនួនផងដែរ៕
![](https://asset.cambodia.gov.kh/provincial/sites/29/2021/09/238595089_4114208532040688_3641219810966619052_n-2.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/09/238592393_4114441968684011_6120335808714724065_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/09/240427290_4114441512017390_4218892632503071575_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/09/240500241_4114442158683992_2906188089564067505_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/09/240156680_4114442258683982_9042984294386260346_n.jpg)