រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

រដ្ឋបាលខេត្តកណ្ដាលទទួលផ្លែមៀនប៉ៃលិន (តាង៉ែន) ចំនួន០៥តោន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន

ខេត្តកណ្ដាល៖ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានទទួលផ្លែមៀនប៉ៃលិន (តាង៉ែន) ចំនួន០៥តោន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុង សារិទ្ធ មេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស និងជានាយសេនាធិការបញ្ជាការដ្ឋានអង្គរក្ស តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស ដើម្បីផ្តល់ជូនដល់រដ្ឋបាលខេត្តកណ្តាល សម្រាប់ធ្វើការបែងចែកជូនដល់កងកម្លាំងទាំងបី មន្រ្តីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត ក្រុមគ្រូពេទ្យជួរមុខ អ្នកជំងឺកូវីដ-១៩ កំពុងសម្រាកព្យាបាល និងអ្នកកំពុងធ្វើចត្តាឡីស័ក នាព្រឹកថ្ងៃ ទី២៧ ខែសីហា ឆ្នាំ២០២១ ។

ឯកឧត្ដមអភិបាលខេត្ត ក៏បានស្នើរដល់ មន្រ្តីរាជការ និងប្រជាពលរដ្ឋនៅទូទាំងខេត្ត អនុវត្តន៍តាមវិធានការរបស់ក្រសួង សុខាភិបាល ពិសេសប្រសាសន៍ដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាយ័ន្តដ៏ស័ក្ដិសិទ្ធិ គឺ៖ ៣ការពារ និង ៣កុំ ដោយត្រូវធានា ថា ការងារទទួលបានជោគជ័យ ឯមន្ត្រីក៏មានសុវត្ថិភាព ជៀសផុតពីជំងឺកូវីដ-១៩ផងដែរ។

ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងទាំងបី មន្រ្តីរាជការ និងប្រជាពលរដ្ឋនៅទូទាំងខេត្ត សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត គោរពជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែយកចិត្តទុកក្នុងការគិតគូរអំពីសុខទុក្ខរបស់ ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ដោយមិនប្រកាន់ និន្នាការនយោបាយ បក្សពួក សាសនា ជាពិសេសបំផុតអំឡុងពេលដែលកម្ពុជាកំពុងទទួលរងនូវការញ៉ាំញី ជំងឺកូវីដ-១៩ ។

អត្ថបទទាក់ទង