រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

រដ្ឋបាលខេត្តកណ្ដាលប្រគល់ ផ្លែតាង៉ែន ដល់រដ្ឋបាលក្រុង-ស្រុកទាំង១១ នៃខេត្តកណ្តាល

ខេត្តកណ្ដាល៖ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានប្រគល់ និងផ្លែតាង៉ែន ដល់រដ្ឋបាលក្រុង-ស្រុកទាំង១១ នៃខេត្តកណ្តាល សម្រាប់ផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាល ជម្ងឺកូវីដ១៩និងអ្នកកំពុងធ្វើចត្តាឡីស័ក នៅក្នុងមណ្ឌល តាមបណ្ដាក្រុង-ស្រុកនិងក្រុមការងារជួរមុខ ដែលកំពុងបំពេញការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅតាមមណ្ឌលនានា ហេីយការចែកផ្លែតាងែននេះគឺបានធ្វេីនាព្រឹកថ្ងៃ ទី២៧ ខែសីហា ឆ្នាំ២០២១ នៅសាលាខេត្តកណ្តាល។

ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល តាំងនាម មន្រ្តីរាជការ នៃរដ្ឋបាលខេត្តកណ្តាល ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជននានាដែលតែងតែបានជួយឧបត្ថម្ភគាំទ្រក្នុងការផ្តល់នូវអំណោយជាច្រើនហូរហែរ ជាពិសេសក្នុងថ្ងៃនេះដែរ ឯកឧត្ដម គង់ សោភ័ណ្ឌ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានឧបត្ថម្ភ ផ្លែតាង៉ែន ចំនួន ០៥តោន ជូនដល់រដ្ឋបាលខេត្តកណ្តាល នាថ្ងៃនេះ ហេីយរដ្ឋបាលខេត្តនិងបានបែងចែកបន្តដល់រដ្ឋបាលក្រុង-ស្រុក ទាំង១១ ផងដែរ ។ផ្លែតាងែន ដែលបានផ្ដល់ជូនក្រុង-ស្រុកនាព្រឹកនេះ ក្រុង-ស្រុកនីមួយៗទទួលបាន ផ្លែតាងែន៣០០គីឡូក្រាម ។

ឯកឧត្ដមអភិបាលខេត្ត ស្នើដល់ដល់អភិបាលក្រុង-ស្រុកទាំងអស់ ត្រូវបន្តផ្សព្វផ្សាយ អប់រំដល់ប្រជាពលរដ្ឋ អនុវត្តន៍តាមវិធានការរបស់ក្រសួង សុខាភិបាល ពិសេសប្រសាសន៍ដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតី ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាយ័ន្តដ៏ស័ក្ដិសិទ្ធិ គឺ៖ ៣ការពារ និង ៣កុំ ដោយត្រូវធានា ថា ការងារទទួលបានជោគជ័យ ឯមន្ត្រីក៏មានសុវត្ថិភាព ជៀសផុតពីជំងឺកូវីដ-១៩ផងដែរ។

អត្ថបទទាក់ទង