ខេត្តកណ្ដាល៖ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានសម្ដែងនូវការស្វាគមន៍ ចំពោះ លោកបណ្ឌិត ញ៉ សាញ្ញេ អនុប្រធានសកលវិទ្យាល័យកម្ពុជា ព្រមទាំងសហការី និងបានផ្ដល់ជាថវិកាដល់សកលវិទ្យាល័យកម្ពុជា ដើម្បីអោយ និសិត្សទទួលបាននូវអាហារូបករណ៍ ក្នុងការបន្តការសិក្សាបន្តទៀត នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ទៀតថា យុវជននាពេលបច្ចុប្បន្ននេះ ពិតជាមានសំណាងណាស់ ដែលមានឱកាស ពេញលេញ និងសម្បូរបែបទទួលបាននូវការសិក្សា អប់រំគ្រប់ទីកន្លែងដូច្នេះតម្លៃនៃសន្តិភាពដែលរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ នាយករដ្ឋមន្ត្រី សម្រេចបានជូនជាតិមាតុភូមិ ពិតជាមានសារៈសំខាន់ណាស់ ដែលទាមទារឲ្យយុវជនជំនាន់ ក្រោយត្រូវរួមគ្នាការពារ និងថែរក្សាឲ្យបានគង់វង្ស។
ឯកឧត្តមអភិបាលខេត្ត បានលើកឡើងទៀតថា ការវិនិយោគលើចំណេះដឹង គឺជាការវិនិយោគដ៏ល្អបំផុត មានចំណេះដឹងពិតប្រាកដ នោះមិនអាចមានកណ្ដៀរមកកោរ រឺកណ្តុលមកកាត់បាននោះទេ។លោកបណ្ឌិត ញ៉ សាញ្ញេ អនុប្រធានសកលវិទ្យាល័យកម្ពុជា បានថ្លែងអំណរគុណ ចំពោះការចូលរួមជាមួយសកលវិទ្យាល័យកម្ពុជា ក្នុងការផ្ដល់នូវអាហារូបករណ៍ដល់សិស្សានុសិស្ស បានបន្តការសិក្សានៅសកលវិទ្យាល័យ។
លោកបណ្ឌិតអនុប្រធានសកលវិទ្យាល័យ បានបន្តថា សាកលវិទ្យាល័យកម្ពុជា បានទទួលការជួយផ្ដល់ជាអាហារូបករណ៍ដល់សិស្សជាច្រើនទូទាំងប្រទេស ដើម្បីអោយសិស្សបានទទួលការសិក្សាបន្ថែម រួមនឹងទទួលបាននូវចំណេះដឹង ងាយស្រួលក្នុងអភិវឌ្ឍន៍ប្រទេសជាតិ និងបង្កើនបាននូវធនធានមនុស្សបន្ថែមសម្រាប់ប្រទេសជាតិ ។
សូមបញ្ជាក់ថា សាកលវិទ្យាល័យកម្ពុជា បានទទួលថវិកាពី ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ចំនួន ៤០លានរៀល សម្រាប់ផ្ដល់ជាអាហារូបករណ៍ដល់សិស្សានុសិស្ស ក្នុងការសិក្សានៅសកលវិទ្យាល័យកម្ពុជា ។
![](https://asset.cambodia.gov.kh/provincial/sites/29/2021/08/240568385_4087713041356904_5794099631179678270_n-4-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/08/240318228_4090770274384514_5643183750187264604_n-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/08/235165990_4090770834384458_7872906161604397445_n-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/08/240465820_4090770354384506_3084728699656334618_n-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/08/237418544_4090770451051163_8047222396749807030_n-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/08/234864518_4090771114384430_3758937122611967790_n-1024x683.jpg)