រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ដ្ឋបាលខេត្តកណ្ដាលប្រគល់អំណោយ គ្រឿងឧបភោគបរិភោគ និងផ្លែតាង៉ែន ព្រមទាំងសម្ភារប្រើប្រាស់ក្នុងការបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ដល់រដ្ឋបាលក្រុង-ស្រុកទាំង១១ នៃខេត្តកណ្តាល

ខេត្តកណ្ដាល៖ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានប្រគល់អំណោយ គ្រឿងឧបភោគបរិភោគ និងផ្លែតាង៉ែន ព្រមទាំងសម្ភារប្រើប្រាស់ក្នុងការបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ដល់រដ្ឋបាលក្រុង-ស្រុកទាំង១១ នៃខេត្តកណ្តាល សម្រាប់ផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាល និងអ្នកកំពុងធ្វើចត្តាឡីស័ក នៅក្នុងមណ្ឌល តាមបណ្ដាក្រុង-ស្រុកដែលបានចែកជូននាពេលនេះ និងក្រុមការងារជួរមុខ ដែលកំពុងបំពេញការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅតាមមណ្ឌលនានា នាព្រឹកថ្ងៃ ទី២៤ ខែសីហា ឆ្នាំ២០២១ ។

ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល តាំងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងមន្រ្តីរាជការ នៃរដ្ឋបាលខេត្តកណ្តាល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជននានាដែលតែងតែបានជួយឧបត្ថម្ភគាំទ្រក្នុងការផ្តល់នូវអំណោយជាច្រើនហូរហែរ ជាពិសេសក្នុងថ្ងៃនេះដែរ ឯកឧត្ដម គង់ សោភ័ណ្ឌ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា អគ្គនាយកបុរី ឡេង ណាវ៉ាត់ត្រា ដែលបានឧបត្ថម្ភ ផ្លែតាង៉ែន ចំនួន ១២តោន ជូនដល់រដ្ឋបាលខេត្តកណ្តាល នាថ្ងៃនេះ និងបានបែងចែកបន្តដល់រដ្ឋបាលក្រុង-ស្រុក ទាំង១១ ផងដែរ ។

ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានឱ្យដឹងថា អំណោយដែលបានផ្ដល់ជូនក្រុង-ស្រុកនាព្រឹកនេះ ក្រុង-ស្រុកនីមួយៗទទួលបាន អង្ករ០៣តោន ទឹកស៊ីអ៊ីវ ៣០០យួរ មី១០០កេស ត្រីខកំប៉ុង ១០០យួរ ម៉ាស់៣កេសធំ និងផ្លែតាង៉ែន ចំនួន០១តោន ផងដែរ។

ទន្ទឹមនឹងនោះឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានសំដែងនូវការកោតសរសើរ ដល់កងកម្លាំងទាំងបី និងមន្ទីរអង្គភាពជុំវិញខេត្ត ដែលបានសហការគ្នាយ៉ាងល្អ ក្នុងការចូលរួមបង្ការ ការពារ និងទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ នាពេលកន្លងមកនៅក្នុងខេត្តកណ្ដាល ពិសេសការជួយដល់ប្រជាពលរដ្ឋ ដែលបានឆ្លងនូវជំងឺកូវីដ-១៩ និងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីបញ្ហាជំងឺ ជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាលផងដែរ។

ឯកឧត្ដមអភិបាលខេត្ត ស្នើដល់ដល់អភិបាលក្រុង-ស្រុកទាំងអស់ ត្រូវបន្តផ្សព្វផ្សាយ អប់រំដល់ប្រជាពលរដ្ឋ អនុវត្តន៍តាមវិធានការរបស់ក្រសួង សុខាភិបាល ពិសេសប្រសាសន៍ដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតី ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាយ័ន្តដ៏ស័ក្ដិសិទ្ធិ គឺ៖ ៣ការពារ និង ៣កុំ ដោយត្រូវធានា ថា ការងារទទួលបានជោគជ័យ ឯមន្ត្រីក៏មានសុវត្ថិភាព ជៀសផុតពីជំងឺកូវីដ-១៩ផងដែរ។

អត្ថបទទាក់ទង