ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ព្រមទាំងឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត និងមន្ត្រីពាក់ព័ន្ធ បានអញ្ជើញចូលរួម ក្នុងពិធី សន្និសីទសារព័ត៌មានយុទ្ធនាការជាតិក្រោមប្រធានបទ « រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ » តាមប្រព័ន្ធវីដេអូ Zoom Meeting រៀបចំដោយអនុគណៈកម្មការអប់រំ បណ្តុះបណ្តាល និងទំនាក់ទំនងសាធារណៈ (អ.ប.ទ) នៃគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល។
យុទ្ធនាការនេះធ្វើឡើងក្នុងគោលបំណងដើម្បីក្រើនរំលឹក ពញ្ញាក់ស្មារតី និងការបង្កើនជម្រុញការចូលរួមរបស់បុគ្គល គ្រួសារ និងសហគមន៍ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ស្ថាប័ន-ក្រសួងពាក់ព័ន្ធ អង្គភាពសាធារណៈដទៃទៀត អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ មន្ទីរ អង្គភាពជំនាញនានា អង្គការជាតិ អន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាល និងសេវាឯកជនទាំងអស់ ពួតដៃរួមគ្នាអនុវត្តវិធានការចាំបាច់នានា ដែលបានដាក់ចេញដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
![](https://asset.cambodia.gov.kh/provincial/sites/29/2021/08/233852358_4060664357395106_6457949182449539791_n-1-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/08/228239457_4063522527109289_3339744519097329761_n-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/08/234355164_4063522353775973_3852364996663457030_n-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/08/235305726_4063523707109171_6351588427111543481_n-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/08/232329118_4063524083775800_9000632666501026669_n-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/08/229142610_4063524377109104_7995570974746379341_n-1024x683.jpg)