រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យ អគារសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ នៅក្នុងមន្ទីរពេទ្យ ជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្តាល

ខេត្តកណ្ដាល ៖ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ព្រមទាំង លោក លោកស្រី ប្រធានមន្ទី កងកំលាំងសមត្ថកិច្ច បានអញ្ជើញចុះពិនិត្យ អគារសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ នៅក្នុងមន្ទីរពេទ្យ ជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ។

ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដឹងថារដ្ឋបាលខេត្តកណ្ដាល កំពុងប្រឈមនឹងការខ្វះអគារសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ក្នុងព្រឹត្តការណ៍ សហគមន៍ ២០ កុម្ភៈ ។ ដោយឃេីញស្ថានភាពជួបការលំបាករបស់រដ្ឋបាលខេត្តកណ្តាល​ លោកជំទាវឧកញ៉ាកិតិបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ បានសម្រេចប្រគល់ អគារវះកាត់ សុភាវី និងអគារសម្ភព សុភាវ័ន្ដ នៃមន្ទីរពេទ្យបង្អែកជ័យជំនះ ដែលទើបសាងសង់សម្រេចបានដូចខាងលើ ជូនដល់រដ្ឋបាលខេត្តនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ កន្លងទៅ ដើម្បីយកទៅចាត់ចែងសាងសង់បញ្ចប់ដើម្បីប្រើប្រាស់ឆ្លើយតបទៅនឹងស្ថានភាព អ្នកជំងឺកូវីដ-១៩ ដែលកំពុងមានការកើនឡើង និងប្រើប្រាស់សម្រាប់ផ្ដល់សេវាព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋ និងសាធារណៈជនទូទៅ នៅពេលជំងឺកូវីដ-១៩ ត្រូវបានលុបបំបាត់ទាំងស្រុងផងដែរ។

ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានណែនាំអោយគ្រុមវិស្វករសាងសង់អគារអោយបន្ថែមនូវប្រព័ន្ធពន្លត់អគ្គីភ័យស្វ័យប្រវត្តិ បន្លែមទៀតដើម្បីការពារសុវត្តិភាពដល់អ្នកជំងឺ ក៏ដូចជាក្រុមមគ្រូពេទ្យ ផងដែរ ឯកឧត្ដមសាស្រ្តាចារ្យ និងឯកឧត្ដម អភិបាលខេត្តកណ្ដាល បានថ្លែងអំណរគុណយ៉ាងជ្រាជ្រៅចំពោះទឹកចិត្តរបស់លោកជំទាវឧកញ៉ាកិតិបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ ដែលបានផ្ដល់អគារទាំងពីរខ្នងនេះជូនដល់មន្ទីរពេទ្យ ជ័យជំនះ ដែលពេលនេះជាពេលចាំបាច់ត្រូវមានកន្លែងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ផងដែរ។

គួរបញ្ចាក់ដែរថា អគារទី១ ឈ្មោះថា អគារវះកាត់ សុភាវី មានទំហំ ៤០ម៉ែត្រx១៣ម៉ែត្រ កំពស់ ៥ជាន់ ក្នុងមួយជាន់មាន១៥បន្ទប់ ស្មេីនិង៧០បន្ទប់​និងបំពាក់ប្រព័ន្ធ អុកស៊ីហ្សែន និងអគារទី២ ឈ្មោះថា អគារសម្ភព សុភាវ័ន្ត ទំហំ ៤០ម៉ែត្រx១៣ម៉ែត្រ កំពស់ ៤ជាន់ ក្នុងមួយជាន់មាន១៥បន្ទប់ ស្មេីនិង៦០បន្ទប់និងបំពាក់ប្រព័ន្ធ អុកស៊ីហ្សែន ព្រមទាំងមានជណ្ដើរយន្ត និងមានសម្ភារបរិក្ខារទំនើបៗតាមជាន់និមួយៗដូចគ្នាផងដែរ ។ មកដល់ពេលនេះ អគារទាំងពីរសម្រេចលទ្ធផលសាងសង់បាន១០០% ហេីយអាចទទួលព្យាបាលអ្នកជំងឺបានប្រមាណ ៣០០នាក់ នឹងចាប់ផ្តើមទទួលព្យាបាលអ្នកជំងឺ ក្នុងពេលឆាប់ៗខាងមុខ៕

អត្ថបទទាក់ទង