រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានជំរុញ និងលើកទឹកចិត្តដល់អាណាព្យាបាលទាំងអស់ ដែលមានកូនចាប់ពីអាយុ១២ឆ្នាំ ដល់ ១៧ឆ្នាំ ឱ្យមកចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា ដើម្បីជៀសផុតពីការឆ្លងជំងឺកូវីដ-១៩

ខេត្តកណ្ដាល៖ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានជំរុញ និងលើកទឹកចិត្តបែបនេះ ក្នុងឱកាសដែលឯកឧត្តម អញ្ជើញចុះត្រួតពិនិត្យស្ថានភាពចាក់វ៉ាក់សាំង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១។

ឯកឧត្តមអភិបាលរងខេត្ត បន្តថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ គឺបានធ្វើអោយយើងជៀសផុតពីការឆ្លងនូវជំងឺដ៏កាចសាហាវមួយនេះ ដូច្នេះសូមអាណាព្យាបាល ដែលមានកូនចាប់ពីអាយុ១២ឆ្នាំ ដល់ ១៧ឆ្នាំ អញ្ជើញនាំកូនមកចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា។

ឯកឧត្តម ក៏បានណែនាំដល់ក្មួយៗ ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩រួចហើយ សូមកុំមានការធ្វេសប្រហែស និងនៅតែបន្តអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល និងអនុសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី រួមមាន ៣កុំ និង៣ការពារ ដើម្បីការពារជំងឺកូវីដ-១៩ឲ្យបានគ្រប់គ្នាៗ ក្នុងគោលបំណងរួមគ្នាកាត់ផ្ដាច់នូវខ្សែចម្លងចូលសហគមន៍ ដើម្បីឈានទៅដល់ការបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈឲ្យបាននាពេលខាងមុខ។

លោក អ៊ូច សៅវឿន អភិបាលស្រុកកណ្ដាលស្ទឹង បានដឹងថា កុមារមានអាយុចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំ មានចំនួន ១១,៤៧៦នាក់ ស្រី ៥៦៣៧ នាក់ គិតចាប់ពីថ្ងៃទី០១ ដល់១០ ខែសីហា ឆ្នាំ២០២១ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ មានចំនួន ១១,៤៥០ នាក់ ស្រី ៥ ៨៥៨ នាក់ ស្មើនឹង ៩៦% ។

អត្ថបទទាក់ទង