រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

អាជ្ញាធរខេត្តកណ្ដាល ចុះសំណេះសំណាល សាកសួរសុខទុក្ខ មន្ត្រីរាជការស្រុកកណ្ដាលស្ទឹង កងកម្លាំង ក្រុមគ្រូពេទ្យប្រចាំការ និងប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ក វិទ្យាល័យ ហ៊ុន សែន កំពង់កន្ទួត

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល អញ្ជើញចុះសំណេះសំណាល សាកសួរសុខទុក្ខ មន្ត្រីរាជការស្រុកកណ្ដាលស្ទឹង កងកម្លាំង ក្រុមគ្រូពេទ្យប្រចាំការ និងប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក ព្រមទាំងពិនិត្យទីតាំងត្រៀមសម្រាប់ទទួលបងប្អូនពលករមកពីប្រទេសថៃ ដើម្បីបន្តធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ក វិទ្យាល័យ ហ៊ុន សែន កំពង់កន្ទួត។

មានប្រសាសន៍ថាៈសំណេះសំណាល នាឱកាសនោះដែរ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានសំដែងនូវការកោតសរសើរ ដល់មន្ត្រីរាជការស្រុកកណ្តាលស្ទឹង កងកម្លាំង ពិសេសក្រុមគ្រូពេទ្យដែលកំពុងប្រចាំការ នៅមណ្ឌលចត្តាឡីស័កវិទ្យាល័យ ហ៊ុន សែន កំពង់កន្ទួត ដែលបានយកចិត្តទុកដាក់ ការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងតាមដានសុខភាពជាប្រចាំដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តឡីស័ក ដោយការយកចិត្តទុកដាក់បំផុត។

ជាងនេះទៀត ឯកឧត្តមអភិបាលរងខេត្តកណ្ដាល បានណែនាំដល់អាជ្ញាធរស្រុកកណ្ដាលស្ទឹង ត្រូវរៀបចំទីកន្លែងសម្រាប់ធ្វើចត្តាឡីស័កឲ្យមានថាសុខភាពល្អ ពិសេសត្រូវមានអាហារឲ្យបានសមរម្យសម្រាប់ពួកគាត់ បីពេលក្នុងមួយថ្ងៃ។

ឯកឧត្តមអភិបាលរងខេត្តកណ្ដាល បានស្នើដល់មន្ត្រីរាជការ អាជ្ញាធរស្រុកកណ្ដាលស្ទឹង កងកម្លាំង អ្នកប្រចាំការ និងប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក ត្រូវថែរក្សាសុខភាពឱ្យបានល្អ ពិសេសអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ក្រសួងសុខាភិបាល និងអនុសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ដើម្បីការពារជំងឺកូវីដ-១៩ រួមមាន៖ ៣ការពាេរ និង៣កុំ។ ទន្ទឹមនឹងនោះ ឯកឧត្តមអភិបាលរងខេត្ត បានជូនពរដល់បងប្អូនដែលកំពុងធ្វើចត្តាឡីស័ក សូមមានសុខភាពល្អជៀសផុតពីជំងឺដ៏កាចសាហាវកូវីដ-១៩ ទាំងអស់គ្នាផងដែរ។

លោក អ៊ូច សៅវឿន អភិបាលស្រុកកណ្ដាលស្ទឹង បានឲ្យដឹងថា ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ គិតត្រឹមថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ទូទាំងស្រុកកណ្ដាលស្ទឹង៖

-អ្នកវិជ្ជមានសរុប ១ ០១៨ នាក់ ស្រី ៥៨៩ នាក់

-អ្នកជាសះស្បើយសរុប ៧៤៣ នាក់ ស្រី៤៤១ នាក់។

-អ្នកស្លាប់ដោយជំងឺកូវីដ-១៩សរុប ៣១ នាក់ ស្រី ២០ នាក់។

អត្ថបទទាក់ទង