រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រគល់អំណោយជូនដល់រដ្ឋបាលខេត្តកណ្ដាល

ខេត្តកណ្ដាល ៖ ព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានអញ្ជើញទទួលអំណោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររដ្ឋាភិបាលចុះជួយខេត្តកណ្ដាល តាមរយៈឯកឧត្ដម រស់ ភារុណ អគ្គលេខាធិការនៃគណកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា នូវរថយន្តសង្រ្គោះបន្ទាន់ចំនួន ២គ្រឿង និងអាកុល ១០កេស ម៉ាសចំនួន១ម៉ឺនម៉ាស និងថវិកា ២០លានរៀល ជូនដល់រដ្ឋបាលខេត្តកណ្ដាល សម្រាប់បំរើការងារនានា សម្រាប់យុទ្ធប្រឆាំងការឆ្លងរាលដាលជម្ងឺកូវីដ-១៩ ។

មានប្រសាសន៍ក្នុងឱកាសនោះដែរ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្ត បានថ្លែងអំណរគុណចំពោះឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្ដាល ដែលតែងតែជួយឧបត្ថម្ភជាគ្រឿងសំភារៈប្រើប្រាស់ និងថវិកាជូនដល់រដ្ឋបាលខេត្តកណ្ដាល សម្រាប់ជួយដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងរងផលប៉ះពាល់ដោយជម្ងឺកូវីដ-១៩ ។

ឯកឧត្ដមអភិបាលខេត្ត បានបន្តថា ចំពោះរថយន្ដសង្រ្គោះចំនួន ២គ្រឿងនេះ នឹងបំរើកិច្ចការងារសុខាភិបាល និងការសង្រ្គោះបន្ទាន់របស់បងប្អូនប្រជាពលរដ្ឋបានមួយកម្រិត និងមានភាពរហ័ស ដែលអាចជូនអ្នកជម្ងឺបានទាន់ពេលវេលា ។

អត្ថបទទាក់ទង