ខេត្តកណ្តាល៖ ល្ងាចថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណអភិបាលខេត្តកណ្តាល បានដឹកនាំក្រុមការងារចុះពិនិត្យដំណើរនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់កុមារ អាយុចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំ នៅវិទ្យាល័យ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ព្រែកអញ្ចាញ ស្ថិតនៅឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។
ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណ និងគោរពអរគុណ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឧបនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់ឱ្យមានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់កុមារ អាយុចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំ នៅទូទាំប្រទេស ពិសេសខេត្តកណ្ដាល ដើម្បីបង្កើនភាពសុាំពេញលេញ នឹងឈានដល់បញ្ឈប់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ អោយបាននាពេលខាងមុខ។
ក្នងឱកាសនោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានអំពានាវដល់ មាតាបិតា និងអាណាព្យាបាលកុមារ ដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់១៧ឆ្នាំ សូមនាំកូនចៅរបស់ខ្លួន មកទទួលវ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា។
ទន្ទឹមនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានក្រើនរំលឹក ដល់បងប្អូនប្រជាពលរដ្ឋគ្រប់គ្នា ត្រូវចូលរួមអនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល និង ប្រសាសន៍របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី នូវវិធានការ ការពារ COVID-19 គឺ៖ ៣ការពារ និង៣កុំ ដែលជាយ័ន្តដ៏ស័ក្តិសិទ្ធ ដើម្បីកាត់ផ្តាច់ ការឆ្លងរាលដាល ជំងឺកូវីដ-១៩ ក្នុងសហគមន៍របស់យើង។
សូមបញ្ជាក់ថា៖ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ គិតត្រឹមថ្ងៃទី ២ ខែ សីហា ឆ្នាំ ២០២១ ទូទាំងខេត្តកណ្ដាលមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ៩.៦៥៧ ករណីឆ្លងថ្មី ៤៦ករណី ជាសះស្បើយ សរុប ៨.៦៩៤ ករណីថ្មី ៨៨ករណី និងស្លាប់សរុប ១៣៦ ថ្មី ២ករណី៕
![](https://asset.cambodia.gov.kh/provincial/sites/29/2021/08/217399348_4023492314445644_1873861988733334820_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/08/226436240_4023492567778952_4084124535676703561_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/08/222712317_4023492727778936_343107458711314880_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/08/227409097_4023492447778964_8036475903990756038_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/08/221757075_4023493061112236_2643624744634998656_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/08/224028095_4023493247778884_2638645508976720903_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/08/226366802_4023493334445542_3309864872252010555_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/08/228209986_4023493151112227_4224735548707205418_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/08/228943800_4023492904445585_1415129959084175762_n.jpg)